លោក ហ៊ុន សែន​៖ សុំកុំតិះដៀលខ្ញុំថាបញ្ជូនមនុស្សឲ្យទៅធ្វើខ្ញុំគេ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកំពុងតែខិតខំរៀបចំដើម្បីបើកផ្លូវឲ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសបន្ថែមទៀត ហើយលោកថា កុំឲ្យចោទករណីនេះជាការបញ្ជូនពលរដ្ឋឲ្យទៅធ្វើ «ខ្ញុំគេ»។

នៅក្នុងពិធីជួបកម្មករ កម្មការិនីនៅតំបន់កំបូលក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ប្រទេសផ្សេងៗក៏មានការបញ្ជូនពលរដ្ឋពួកគេទៅធ្វើការនៅក្រៅប្រទេសដែរ រួមទាំងថៃនិង ហ្វីលីពីន។ លោកនាយករដ្ឋមន្ត្រីបន្តថា កុំចាត់ទុកការរកការងារឲ្យពលរដ្ឋធ្វើនៅក្រៅប្រទេសនេះជាការបញ្ជូនឲ្យទៅធ្វើ «ខ្ញុំគេ»។​

របាយការណ៍ក្រសួងការងារបង្ហាញថា បច្ចុប្បន្នពលរដ្ឋកម្ពុជាកំពុងធ្វើការនៅក្រៅប្រទេសជាង១លាននាក់ និង បានផ្ញើលុយដែលទទួលបានពីការធ្វើការងារចូលក្នុងប្រទេសវិញរាប់លានដុល្លារក្នុង១ឆ្នាំ​។​ ចំណែក​អ្នកធ្វើការផ្នែកលើកកម្ពស់សិទ្ធិពលករចំណាកស្រុកធ្លាប់ស្នើឲ្យរដ្ឋាភិបាលបង្កើតការងារនៅក្នុងស្រុកសម្រាប់ពលករដែលមិនមានជំនាញ និង មានការអប់រំទាបព្រោះថា អ្នកមិនមានជំនាញទៅធ្វើការងារនៅក្រៅប្រទេសងាយទទួលរងគ្រោះថ្នាក់ និង ការកេងប្រវ័ញ្ចផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ