អាមេរិកនិងវៀតណាមបន្សាបធាតុគីមីពីសម័យសង្គ្រាមឲ្យអស់នៅឆ្នាំក្រោយ​

ភាគីវៀតណាមនិងសហរដ្ឋអាមេរិកអាមេរិក​បានបញ្ជាក់ថា ពួកគេនៅតែសហការគ្នាក្នុងការដោះស្រាយស្តារស្ថានភាពដីដែលកំពុងមានសារធាតុគីមី បន្សល់ពីការទម្លាក់គ្រាប់បែករបស់​អាមេរិកលើទឹកដីវៀតណាម​កាលពីសម័យសង្គ្រាមនោះឲ្យអស់នៅដើមឆ្នាំ២០១៨។​

កាពីម្សិលមិញ​ក្រុមការងារជំនាញពីកងទ័ពរបស់អាមេរិកនិងកងទ័ពវៀតណាម​បានទៅត្រួតពិនិត្យនៅកន្លែងដែលមានសារធាតុគីមីពីសម័យសង្គ្រាម ហើយភាគីទាំងពីរប្តេជ្ញាសម្រេចកិច្ចការងារនេះឲ្យបានជោគជ័យទាំងស្រុងតាមការគ្រោងទុកនៅដើមឆ្នាំក្រោយ​។​ នេះបើតាមសារព័ត៌មាន Vietnam News។​

ក្រុមការងារនៃប្រទេសទាំងពីរថ្លែងថា ពួកគេបានបន្សាបសារធាតុគីមីលើដី ៩៤០ ០០០ ម៉ែត្រគូប។ សារធាតុទាំងនេះ អាចប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងខូចគុណភាពដីក្នុងការដាំដំណាំ។​

គម្រោងរបស់អាមេរិកនិងវៀតណាម​ រួមគ្នាបន្សាបសារធាតុគីមីនេះ ចាប់ផ្តើមឡើងកាលពីឆ្នាំ២០១២ ធ្វើការងារលើគោលដៅនៅក្នុងទីក្រុងដាណាង ជាទីក្រុងជាប់តំបន់ឆ្នេរនៅភាគកណ្តាលនៃប្រទេសវៀតណាម។​

នៅក្នុងសម័យសង្គ្រាមវៀតណាម​និង អាមេរិកបាន​ផ្ទៃដីវៀតណាម​៦១ ៣០០គីឡូម៉ែត្រការ៉េ រងឥទ្ធិពលនៃសារធាតុគីមី និង មានគ្រាប់ផ្ទុះ ផ្ទៃដីនេះស្ថិតនៅក្នុងខេត្តចំនួន​៦៣ ដែលស្នើនឹង១៨,២២ ភាគរយនៃផ្ទៃប្រទេសវៀតណាមទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ