ខួបម្ភៃឆ្នាំនៃស្ថានបេសកកម្មស៊ុយអ៊ែតនៅកម្ពុជា

ស្ថានបេសកកម្មស៊ុយអ៊ែតកាលពីល្ងាចមិញនេះបានប្រារព្ធខួប២០ឆ្នាំ នៃទំនាក់ទំនងជាមួយប្រទេសកម្ពុជា នៅឯនិវេសនដ្ឋាននៃអគ្គរាជទូតស៊ុយអ៊ែត ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល សង្គមស៊ីវិល និងទូតនានា ជាច្រើនទៀត។

លោកស្រី អ៊ុលរីកា ម៉ូដេ (Ulrika Modéer) រដ្ឋលេខាធិការទទួលបន្ទុកលើសកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្ដរជាតិ រំលឹកក្នុងសន្ទុរកថាថា ប្រទេសស៊ុយអ៊ែតនិងកម្ពុជា គឺជាដៃគូជាមួយគ្នាជាយូរមកហើយ គឺតាំងពីពេលរបបខ្មែរក្រហមបានដួលរលំតែពីរបីខែប៉ុណ្ណោះ ស៊ុយអ៊ែតបានផ្តល់ជំនួយមនុស្សធម៌មកគាំទ្រកម្ពុជា។

លោកស្រីបន្តថា បច្ចុប្បន្ននេះផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់យើងគឺ ផ្តោតលើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ សមភាពយេនឌ័រ ការអប់រំនិងបញ្ហាទីផ្សារការងារ អាកាសធាតុ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោកស្រីគ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងផងដែរ។

ស៊ុយអ៊ែតចាប់ផ្តើមបង្កើតស្ថានបេសសកម្មនៅកម្ពុជាក្នុងឆ្នាំ១៩៩៦។ ជំនួយអភិវឌ្ឍន៍ជាច្រើនឆ្នាំកន្លងមកនេះ មានទំហំទឹកប្រាក់រាប់រយលានដុល្លារ។ ប្រទេសនេះមានប្រពៃណីបញ្ចេញមតិដោយសេរីជាយូរមកហើយ ឆ្នាំនេះគឺជាខួប២៥០ឆ្នាំ នៃទិវាសេរីភាពសាព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ