ម្ចាស់ក្សត្រីថៃកំពុងព្យាបាលជំងឺសួតនៅក្នុងមន្ទីរពេទ្យ

ម្ចាស់ក្សត្រីរបស់ថៃ Sirikit (Reuters)

មន្ត្រីព្រះបរមរាជវាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ម្ចាស់ក្សត្រីរបស់ថៃ Sirikit កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺរលាកសួត។

យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យរាជគ្រួសារបានឲ្យដឹងថា ព្រះមហាក្សត្រយានី កំពុងសម្រាកព្យាបាលជំងឺរលាកសួតនៅក្នុងមន្ទីរពេទ្យ ហើយបានកើតជំងឺផ្តាសាយកាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែស្ថិតនៅក្នុងលក្ខខណ្ឌល្អប្រសើរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Channel News Asia។

បាងកកប៉ុស្តិ៍បានចុះផ្សាយថា គ្រូពេទ្យរបស់ម្ចាស់ក្សត្រី បាននិយាយថា ស្ថានភាពជំងឺផ្តាសាយបានប្រសើរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតប្រុងប្រយ័ត្ននៅឡើយ។ គ្រូពេទ្យបានផ្តល់យោបល់ឲ្យម្ចាស់ក្សត្រីដែលមានវ័យ៨៤ឆ្នាំរូបនេះ ស្ថិតនៅក្នុងក្រោមការតាមដាននិងទទួលថ្នាំព្យាបាលបន្ថែមពីពេទ្យជំនាញ។

ម្ចាស់ក្សត្រី Sirikit បានសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រោយពេលដែលរកឃើញថា រលាកសួតមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ