ចិនប្រកាសគាំទ្រកម្ពុជាបន្ទាប់ពីចំណាត់ការលើCNRP

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំចិន លោក ស៊ី ជីពីង (រូបភាពពី AKP)

ប្រទេសមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលបានជោគជ័យក្នុងការរំលាយគណបក្សសង្រ្គោះជាតិតាមអំណាចសាលក្រមនៃតុលាការកំពូល។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងបែបនេះកាលពីថ្ងៃ សុក្រម្សិលមិញ នៅ​ក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ថាប្រទេសកុម្មុនីសមួយនេះគាំ​ទ្រ​​រដ្ឋា​ភិបាលកម្ពុជាក្នុងការបន្តដំណើការអភិវឌ្ឍរបស់ខ្លួន បន្ទាប់ពីឈ្នះសាលក្រមក្នុងការ​រំលាយគណបក្សប្រឆាំង​សង្គ្រោះ​ជាតិ។

គណបក្សប្រឆាំងធំមួយនេះត្រូវបានតុលាការកំពូលប្រកាសសាលក្រមរំលាយចោល និង​បិទផ្លូវតវ៉ាកាលពីថ្ងៃទី ១៦ វិច្ឆិការ តាមបណ្ដឹង​របស់ក្រសួងមហាផ្ទៃ។

ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការថ្កោលទោស​ និង​ព្រមាន​ដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ