ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ បាននាំគ្នារុះរើស្លាកមានរូបព្រះអាទិត្យ និង ពាក្យស្លោកមួយចំនួនចេញពីបរិវេណខាងមុខ និង ខាងលើ នៅស្នាក់ការកណ្តាល។
ការរុះរើនៅព្រឹកនេះ មិនមានឃើញវត្តមានតំណាងរាស្ត្រឬមន្ត្រីជាន់ខ្ពស់គណបក្សនោះទេ គឺមានតែក្រុមការងារមួយក្រុមតែប៉ុណ្ណោះ ចំណែកបរិវេណកន្លែងដែលធ្លាប់មានការជូបជុំគ្នានៅពេលកន្លងមកនោះ មានការបិទដោយរបងដែក។
កាលពីថ្ងៃព្រហស្បតិ៍តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា ឃុបឃិតជាមួយបរទេស មានបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។