ប្រវត្តិចេតិយបុរាណជ័យនន្ទដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្តជាង៣០០ឆ្នាំ

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 9:46 AM | វប្បធម៌ | 0 | 6175 រូបភាពពីអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បានថ្លែងថា ចេតិយជ័យ នន្ទ ដែលសង់នៅក្នុងបរិវេណខាងក្រោយនៃប្រាសាទអង្គរវត្ត ដែលមានអាយុកាល​ជាង៣០០ឆ្នាំនោះ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានដឹងអំពីប្រវត្តិនៃប្រសាទបុរាណមួយនេះ។

អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ លោកស្រី​ ពៅ សាវរស់ បានឲ្យដឹងថា ចេតិយបុរាណ ជ័យ នន្ទ បានសង់ឡើងចាប់តាំងឆ្នាំ ១៧០១ នៃគ.ស បើគិតមកដល់បច្ចុប្បន្ននេះ គឺមានរយះពេលប្រមាណជាង ៣០០ឆ្នាំមកហើយ។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃសៅរ៍នេះ។

អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ា ដារិទ្ធ បានឲ្យដឹងថា តាមសិលាចារឹកនៅខាងមុខចេតិយ លោក ជ័យ នន្ទ គឺជាមន្ត្រីជាន់ខ្ពស់​ម្នាក់នៅក្នុងរាជវាំង ប៉ុន្តែ ប្រពន្ធ និងកូនរបស់លោកត្រូវបានស្លាប់ បន្ទាប់មកលោកក៏បានសង់ចេតិយនិងបញ្ចុះសាកសព នៅក្នុងបរិវេណខាងក្រោយនៃប្រាសាទអង្គរវត្ត។

លោកបានបញ្ជាក់ថា ការបញ្ចុះសពនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្តបែបនេះ ព្រោះតែលោក​ ជ័យ នន្ទ គិតថានៅក្នុងអង្គវត្ត គីជាកន្លែងដែលស័ក្តិសម ពិសេសជាកន្លែងគោរពសក្ការៈខ្ពស់បំផុតទៀតផង។

លោក អ៊ា ដារិទ្ធ បានបន្ថែមទៀតថា ចាប់ពីសទវត្សរ៍ទី ១៦ រហូតដល់ទី ១៨ ប្រាសាទអង្គរ ត្រូវបានហៅថា «ព្រះវិស្ណុលោក»​ គឺជាកន្លែងព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។

គួបញ្ជាក់ផងដែរ បន្ទាប់ពីលោក ជ័យ នន្ទ យកសាកសពប្រពន្ធនិងកូនរបស់គាត់ ទៅបញ្ចុះនៅក្នុងបរិវេណអង្គររួចមក អ្នកស្រុកមានជំនឿថា ទីនោះគឺជាកន្លែងដែលខ្ពង់ខ្ពស់អស្ចារ្យ ក៏បានយកសាកសពទៅបញ្ចុះនៅកន្លែងក្បែរៗនោះដែរ ដើម្បីភ្ជាប់និស្ស័យជាមួយចេតិយបុរាណមួយនេះ។ ការអះអាងបែបនេះ បន្ទាប់ពីប្រទះឃើញគំនរឆ្អឹងជាច្រើន នៅពេលជីកប្រឡាយបង្ហូរទឹកនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required