ក្រសួងថាភ្លៀងនិងបន្តធ្លាក់រហូតដល់សប្តាហ៍ក្រោយ

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 8:55 AM | បរិស្ថាន | 0 | 4277

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវ​ទៅ​ពលរដ្ឋ​ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់​ ចំពោះ​អាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមសប្តាហ៍​ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី ១៧ ខែវិច្ឆិកា ក្រសួងបាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី ១៩ រហូតដល់ ថ្ងៃទី ២១ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់ពីបង្គួរទៅច្រើន រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតាមតំបន់ទំនាប និងតំបន់មាត់សមុទ្រ។

ក្រសួងបញ្ជាក់ថា ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បែបនេះ បណ្ដាល​មកពីកម្ពុជាទទួលរងឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូង  និងកំពុងវិវត្តទៅជាវិសម្ពាធ ហើយបន្តដំណើរទៅទិសខាងលិច ពិសេស គឺតំបន់ដីសណ្តរទន្លេមេគង្គ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ។

ក្រសួងធនធានទឹកនិងឧតុនិយម បាន​ប្រកាសប្រាប់​ប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា នឹងមានរលកខ្ពស់ៗ ខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលាខាងមុខ៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required