ជប៉ុន​សម្លាប់​សត្វ​ស្លាប​រាប់​សែន​ក្បាល​ដើម្បី​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី

កសិដ្ឋាន​មួយ​កន្លែង​​នៅ​ក្នុង​ប្រទេស​ជប៉ុន​(រូបភាពពី​ទី​ភ្នាក់​ងារ AFP)

មន្ត្រី​ជប៉ុនបាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ជប៉ុន​បាន​ចាប់​ផ្ដើម​សម្លាប់​ស្លាប​​ប្រហែល ២១​ម៉ឺន​ក្បាល នៅ​កោះ​ហុកកៃដូ នៅ​ភាគ​ខាង​ជើង​ប្រទេស ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺឆ្លង​ផ្ដាសាយ​បក្សី។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP នេះ​គឺ​ជា​ការ​សម្លាប់​សត្វ​ស្លាប​ដ៏​ធំ​លើក​ទី ៥ ហើយ​នៅ​ក្នុង​រដូវ​រំហើយ​នៅ​ប្រទេស​ជប៉ុន ដោយ​ក្រុម​មន្ត្រី​រាប់រយ​នាក់ បាន​ចេញ​ធ្វើ​ការ​ងារ ដើម្បី​បង្ការ​ការ​រីក​រាល​ដាល​នៃ​វីរុស H5 ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​កសិដ្ឋាន​ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ បាន​នាំ​ទៅ​រក​ការ​សម្លាប់​សត្វ​មាន់ ៥៥​ម៉ឺន​ក្បាល នៅ​ទីក្រុង​នីអ៊ីហ្កាតា និង​ទា ២ម៉ឺន ៣​ពាន់​ក្បាល នៅ​ខេត្ត​អាអូមូរី ភាគ​ខាង​ត្បូង​កោះ​ហុកកៃដូ។

អាជ្ញាធរ​ជប៉ុន​ក៏​បាន​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​សត្វ​ស្លាប និង​ផលិត​ផល​សត្វ​ស្លាប​ទាំង​អស់​នៅ​តាម​តំបន់​ជិត​ទៅ​នឹង​កសិដ្ឋាន​ទទួល​រង​ជំងឺ​ផ្ដាសាយ​នេះ ខណៈ​ដែល​អាជ្ញាធរ​ក៏​បាន​បាញ់​ថ្នាំ​សម្លាប់​វីរុស​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ