ក្រុម​អ្នក​​ប្រឆាំង និង​គាំ​ទ្រ​អ្នក​ស្រី ផាក ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​កណ្ដាល​ក្រុង​សេអ៊ូល

ក្រុមអ្នកប្រឆាំង និងគាំទ្រអ្នកស្រី ផាក ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម(រូបភាពពី​ទី​ភ្នាក់​ងារ​Channel News Asia)

ស្ថានភាព​នយោបាយ​របស់​អ្នក​ស្រី ផាក ហ្គឹនហេ នៅ​តែ​មិន​ស្រាក​ស្រាន​នោះ​ឡើយ ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុម​បាតុករ​គាំ​ទ្រ​អ្នក​ស្រី ផាក បាន​ចេញ​ប្រមូល​ផ្ដុំ​វិញ​ម្ដង ខណៈ​ក្រុម​បាតុករ​ប្រឆាំង​អ្នកស្រី ផាក នៅ​តែ​បន្ត​ការ​ទាមទារ​របស់​ពួកគេ​ថា មេដឹកនាំ​ដែល​ត្រូវ​សភា​ដក​ហូត​សេចក្ដី​ទុក​ចិត្ត​រូប​នេះ​ដោយសារ​តែ​រឿង​អាស្រូវ​ពុក​រលួយ​នោះ ត្រូវ​តែ​ចុះ​ចេញ​ភ្លាមៗ។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​អ្នក​គាំ​ទ្រ​អ្នក​ស្រី ផាក ដែល​ធ្លាប់​ប្រមូល​ផ្ដុំ​តវ៉ា​យ៉ាង​ធំ​ម្ដង​រួច​មក​ហើយ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​មក​នោះ បាន​ចាប់​ផ្ដើម​បាតុកម្ម​មុន​គេ។ បន្ទាប់​មក ក្រុម​បាតុករ​ប្រឆាំង​អ្នកស្រី ផាក បាន​ចុះ​ដើរ​តាម​ដង​ផ្លូវ​នានា​កណ្ដាល​ទីក្រុង​សេអ៊ូល សម្រាប់​បាតុកម្ម​អុជ​ទៀន​នៅ​រៀង​រាល់​ថ្ងៃ​ចុង​សប្ដាហ៍ ៨​លើក​ជាប់ៗ​គ្នា។

ក្រុម​បាតុករ​ប្រឆាំង​នឹង​អ្នកស្រី ផាក បាន​ខឹង​សម្បារ​ថា ក្រុម​មេធាវី​អ្នកស្រី ផាក បាន​ទាញ​ហេតុផល​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ការ​ចោទ​ប្រកាន់​របស់​សភា មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​នោះ​ឡើយ។

អ្នកស្រី ផាក អាយុ ៦៤​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​​ឃុប​ឃិត​គ្នា​ជាមួយ​មិត្ត​ភក្តិ​ជិត​ស្និទ្ធអ្នកស្រី ឆយ ស៊ុនស៊ីល ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ហ៊ុន​ធំៗ ឲ្យ​បរិច្ចាគ​ប្រាក់​ចូល​ដល់​មូលនិធិ​នានា ដែល​គាំទ្រ​ដល់​គំនិត​ផ្ដួច​ផ្ដើម​របស់​អ្នកស្រី​ប្រធានាធិបតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ