ជោគ​វាសនា​ជន​ស៊ីវិល​ស៊ីរី​នៅ​ទីក្រុង​អាឡិបប៉ូ​នឹង​ត្រូវ UN សម្រេច​នៅ​ថ្ងៃ​នេះ

ជនស៊ីវិល ស៊ី​រី​(រូបភាពពី​ទីភ្នាក់​ងារ​Reuters)

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហ​ប្រជាជាតិ គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ទៅ​លើ​សេចក្ដី​សម្រេច​មួយ​ដែល​ព្រាង​ឡើង​ដោយ​ប្រទេស​បារាំង ក្នុង​បំណង​ធានា​ថា ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ អាច​ត្រួត​ពិនិត្យ​លើ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​អាឡិបប៉ូ និង​ការពារ​ជីវិត​ជន​ស៊ីវិល​នៅទីនោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters សេចក្ដី​សម្រេច​ដែល​បាន​ព្រាង​ឡើង​នោះ ផ្ដោត​សំខាន់​ថា ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត និង​តាម​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។ ចំណែក​ការការពារ ត្រូវ​តែ​ផ្ដល់​ជូន​ជន​ស៊ីវិល​ទាំង​អស់ ដែល​ជ្រើស​រើស ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ និង​ជន​ស៊ីវិល​ទាំង​ឡាយ ដែល​សម្រេច​ចិត្ត​មិន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​ភាគ​ខាង​កើត​ទីក្រុង​អាឡិបប៉ូដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម បាន​ជាប់​គាំង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បន្ទាប់​ពី​មាន​ការ​ទាមទារ​ពី​កង​ទ័ព​គាំ​ទ្រ​រដ្ឋាភិបាល​ថា មនុស្ស​ម្នា ក៏​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ភូមិ​ចំនួន ២ ដែល​កាន់​កាប់​ដោយ​ពួក​បះបោរ។

ទោះជាយ៉ាងណា គេ​មិន​ទាន់​ដឹង​ថា តើ​រុស្ស៊ី​នឹង​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​នេះ ឬ​យ៉ាង​ណា​នោះ​ទេ។ រុស្ស៊ី​គឺ​ជា​សម្ព័ន្ធ​របស់ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់ អាសាដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ