លោក ប្រធានាធិបតីអំពាវនាវឲ្យពិភពលោក​គ្មាននុយក្លេអ៊ែដើម្បីសេចក្តីសុខគ្រប់ជាតិសាសន៍

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឲ្យពិភពលោក​គ្មាន អាវុធនុយក្លេអ៊ែ ហើយជំរុញឲ្យមានប្រព័ន្ធមួយដើម្បីរក្សាសមភាព​ស្មើគ្នារវាងប្រទេសតូច និង ប្រទេសធំ ដើម្បីសេចក្តីសុខទាំងអស់គ្នា។​

នេះជាការលើកឡើងរបស់ប្រធានាធិបតីចិន​នៅអង្គការសហប្រជាជាតិកាលពីថ្ងៃពុធម្សិលមិញ។​ លោកថ្លែង បែបនេះ នៅអង្គការសហប្រជាជាតិ​ ក្នុងក្រុងសឺណែវ ពេលបញ្ចប់​ដំណើរទស្សនកិច្ចការទូត រួមបញ្ជូលទាំងការចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក​នៅ ក្រុង​ដាវូស  ហើយការថ្លែងនេះ ក៏ធ្វើឡើង​មុន​មួយថ្ងៃដែលលោក​ត្រាំ ស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកលើកទី៤៥ បន្ទាប់ពីលោក អូបាម៉ា។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

អ្នកជំនាញខ្លះ បានលើកឡើងថា ដំណើរទស្សនកិច្ចនៅក្នុងប្រទេសស្វីសនេះ គឺជ្រុងតូចមួយនៃបញ្ហារបស់ពិភពលោក​ ខណៈទីក្រុងវ៉ាស៊ីនតោន​កំពុងមានបញ្ហាខ្លះនៃនយោបាយ។​

លោក ស៊ីថ្លែងថា អាវុធនុយក្លេអ៊ែគួរណាស់ត្រូវតែហាមឃាត់ និង បំផ្លាញចោលឲ្យអស់ ហើយប្រទេសក្នុងពិភពលោក​មិនមានអាវុធប្រទេសនេះទេ។​ លោក ក៏បានលើកឡើងពីប្រវត្តិសាស្ត្រឈឺចាប់នៅក្នុងប្រទេសចិន ដោយសារបញ្ហាសង្គ្រាម កាលពីជាង១០០ឆ្នាំ គឺប្រទេសមានចលាចល ធ្វើឲ្យពលរដ្ឋវេទនា ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ