សិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ឥណ្ឌាការពារដែន​អាកាស៥ឆ្នាំបន្ត

សិង្ហបុរី បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការជាថ្មី​៥ឆ្នាំបន្ត  ដែលឥណ្ឌាអនុញ្ញាត កងកម្លាំងសាធារណៈរដ្ឋសិង្ហបុរី បន្តចូលរួមការបណ្តុះបណ្តាលយោធា ជាមួយកងកម្លាំង​ទ័ពអាកាសរបស់ឥណ្ឌានៅ Kalaikunda។​

ក្រសួងការពារជាតិរបស់សិង្ហបុរី ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងទ្វេរភាគីនេះ ជាការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល​ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបៀបនេះកាលពីឆ្នាំ​២០០៧ដល់ឆ្នាំ​២០១២ម្តងរួចមកហើយ។​

ការពិនិត្យ និង បន្តកិច្ចព្រមព្រាងនេះ ចុះហត្ថលេខា ដោយភាគីសិង្ហបុរីគឺលោក​ Chan Yeng Kit អគ្គលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិ ចំណែកភាគីឥណ្ឌាចុះហត្ថលេខាដោយលោក Mohan Kumar អគ្គលេខាធិការក្រសួងការពារជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ