​ហង្សមាស មិន​​​​​ឆ្លើយ​តប​ប្រតិកម្ម យក់ ឋិត​រដ្ឋា

មកទល់ម៉ោង​នេះ តារា​ចម្រៀង​​​​​​​​ចាស់វស្សា​គួរ​សម អ្នកនាង​យក់​ ឋិតរដ្ឋា ​កាន់តែ​​​បង្ហាញជំហរ​អស់សង្ឃឹម​​ខ្លាំង​ឡើង​ជាមួយ​​ផលិតកម្ម​​ហង្ស​មាស​​​ ​បន្ទាប់ពី​​​​នាង​មិនត្រូវ​បានផលិតកម្មនេះ​​​​លើកស្ទួយឲ្យចេញ​មុខ​ក្នុង​កម្មវិធីធំៗ បូករួម​ទាំ​កម្មវិធី​​​ឆ្លង​ឆ្នាំ​​នា​ពេលមុន​ផង ដែលធ្វើឲ្យ​នាង​​អន់ចិត្ត។ ប៉ុន្តែ​​​​​​​​​​​​ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់តារា​ស្រី​រូប​នេះ ​ថ្នាក់ដឹកនាំ​ហង្សមាស​បែរ​ជា​​​ប្រកាស​សុំមិននិយាយ​ដើម្បី​កុំឲ្យរឿង​វែង​ឆ្ងា​យទៅ​វិញ។

​​​​​អ្នកនាង​យក់​ ឋិតរដ្ឋា បាន​​ប្រកា​ស​ជា​ចំហរ​​ថា ​ខ្លួន​តូច​ចិត្ត​ដែល​​​ខាង​ហង្ស​មាស​​​​​​មិន​ផ្ដល់​ចម្លើយ​ឲ្យ​នាង ថា​តើ​នៅ​​ត្រូវការនាង​ក្នុង​នាមជាតារា​ចម្រៀង​កុង​ត្រា​បន្តទៀត ឬ​​​​អស់​​​​​​​​ចិត្ត​ចង់​​ប្រើ​នាង​ហើយ។ នាង​បាន​បញ្ចេញ​​ប្រតិកម្ម​​​ជាមួយ​នឹង​​ក្រុម​ហ៊ុន​ហង្សមាស ដែលទុក​នាង​ចោល ​ហើយ​មិន​​បញ្ចេញ​ឲ្យនាង​ឡើង​ឆាក​​​ធំៗ ​ខណៈដែល​តារា​​​ចាស់ថ្មី​​​​​​ភាគច្រើន​ត្រូវ​បានស្ថាប័ន​នេះ​​​​​លើក​ឲ្យចេញ​ច្រៀងស្ទើ​រ​មិនមានការ​បាត់មុខ។ ​

អ្នកនាង​សរសេរ​បង្ហោះ​ថា៖ «បើគិតថាខ្ញុំ មិនមានអ្វីសំខាន់សំរាប់អ្នកទៅហើយ! សុំតែអ្នកនិយាយប្រាប់ខ្ញុំតែមួយមាត់បានហើយថាមិនត្រូវការខ្ញុំទៀតទេ សោះនឹងខ្ញុំរង់ចាំលទ្ធផលចុងក្រោយទាំងអស់សង្ឃឹម!»។

សំណេរ​របស់នាង​ត្រូវគេឃើញចែកចាយទូលំទូលាយ​នៅ​លើបណ្ដាញ​ហ្វេសប៊ុក ដោយមាន​អ្នកគាំទ្រ​​ច្រើននាក់​​សរសេរ​បង្ហោះ​រិះញគន់​​​ថា​​​ហង្ស​​​មាស​​​​ចំពោះ​គោលការណ៍របស់​​​​​​ផលិតកម្ម​ហង្សមាស ដែលទុក​នាង​ចោល ហើយធ្វើឲ្យ​នាង​កាន់តែ​ស្ងាត់ជាមុន​ ក្រោយ​ពេលចុះកុង​ត្រា​ផ្ដាច់មុខ។ ​​

បើទោះជា​បទ​របស់​នាង​ត្រូវ​បានចេញ​លក់​ជា​ហូរ​ហែរ​ ប៉ុន្តែ​ជា​រឿង​កម្រណាស់ដែល​តារា​ស្រី​រូប​នេះ ត្រូវ​បាន​ហង្ស​មាស​ផ្ដល់​ឱកាសឲ្យ​ចេញ​ឡើង​ឆា​ក​ក្នុង​ព្រឹត្តិការណ៍ធំៗ រហូត​​បណ្ដាលឲ្យ​នាង​​ប្រតិកម្ម ហើយមាន​អ្នកគាំទ្រ​​ច្រើន​ឡើង​​​​​​​​​​រិះគន់​ប្រតិកម្ម​ដូចគ្នា​ចំពោះ​​ហង្សមាស ​តែ​​​​បែរជាមន្ត្រី​​ហង្សមាស​​មិន​មានទស្សនៈណាមួយ​តបត​​ចំពោះ​​​​​​​​ស្ថានភាពដែល​បានកើត​ឡើង​​លើ​ប្រតិកម្មនេះ។

លោក អ៊ិន ទីតូ ​អ្នកចាត់​ការទូទៅ​ប្រចាំ​ផលិតកម្ម​ហង្សមាស​ផ្នែក​ផលិតបទ​ចម្រៀង​បានបដិសេធ​​ធ្វើការអត្ថាធិប្បាយ ​ដោយ​អះអាងថា​លោកមិនចង់​បញ្ចេញ​ទស្សនៈ​ពាក់ព័ន្ធ​រឿង​នោះ។ លោកថា​​ខ្លួន​រវល់​មិនចង់​បញ្ចេញ​​យោបល់ ​ហើយលោកក៏មិនទំនេរ​សម្រាប់​ការ​​​​​​បកស្រាយ​​ពាក់ព័ន្ធ​នឹង​ប្រតិកម្មរបស់​​​​ យក់ ឋិតរ​ដ្ឋា នោះ​​ឡើយ។ យ៉ាង​ណា​​​មិញ លោក​បាន​ប្រកាស​ថា​ខ្លួន​បានឃើញ​ពាក់ព័ន្ធ​​ការ​​​​​បង្ហោះ​សារ​ និង​​​​​​​​ការ​អន់ចិត្ត​​​ជា​សាធារណៈ​របស់តារា​ចម្រៀង​រូបនេះ។

​​មិនខុស​គ្នាដែរ​លោក​​​ អ៊ឹង សុខ​លាភ ជា​​​​​អគ្គនាយករ​ង​​ទូរទស្សន៍​ហង្ស​មាស​បាន​​​​អះអាងថា​​​លោក​មិន​អាច​ផ្ដល់​ចម្លើយ​ថា​ហេតុ​អ្វី​បានជា​​តារាចម្រៀង​ យក់ ​ឋិតរដ្ឋា មិនសូវមានមុខ​នៅលើ​​កញ្ចក់ទូរទស្សន៍​ហង្ស​មាស​ក្នុង​កម្មវិធីធំៗ ​របស់ទូរទស្សន៍​​​នោះទេ ដោយ​លោក​បញ្ជាក់​​​​ខ្លួនគ្រាន់តែ​​គ្រប់គ្រងទូរទស្សន៍ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​ផលិតកម្មវិធី​គឺមាន​​​​​អ្នកផ្សេងទទួលខុស​ត្រូវ​។ លោកថា​លោកសុំមិននិយាយ​ជុំវិញ​ប្រតិកម្មរបស់​​​​​​តារា​ស្រី​រូប​នេះ ដោយ​លោក​បញ្ជាក់ថា​​​រឿង​នេះ​​គឺ​លោក​ឃើញ​ហើយ តែ​លោក​សុំអត់​បញ្ចេញ​យោបល់។ ​​

លោកនិយាយថា៖ ​​​​«​រឿង​ហ្នឹង​ខ្ញុំបានឃើញ​ហើយ ​(ប្រតិកម្មរបស់​ យក់ ឋិត​រដ្ឋា) តែ​​ខ្ញុំ​​អត់​​​​​អាច​និយាយ​អីទេ ព្រោះរឿង​ហ្នឹងខ្ញុំអត់នៅផ្ទាល់ជាមួយ​​គាត់​​!»។

ជាមួយ​នឹង​ការ​បដិសេធ​​សុំ​មិន​បញ្ចេញ​យោបល់ លោកក៏​បាន​ប្រកាស​អត់​ដឹង​ត្រូវ​និយាយ​ពីដំណោះស្រាយ​យ៉ាង​ណា ដើម្បី​ឲ្យ យក់ ឋិត​រដ្ឋា ​សប្បាយ​​ចិត្ត​​​​​ផងដែរ។

លោកនិយាយថា​​ «​​​រឿង​ហ្នឹង​ទាល់តែខាង​​ផលិតចម្រៀង​​​បានគេ​ដឹង ​ខ្ញុំ​សុំអត់និយាយ»។ ​​​

យក់ ឋិត​រដ្ឋា ​​បាន​ប្រកាស​បន្ថែម​ថា​អ្វីដែល​នាង​ប្រកាស​ឡើងជា​​គឺជំហរ​ចុង​ក្រោយរបស់នាងជាមួយ​ហង្ស​មាស​។ នាងថា​​ មិនមានគម្រោ​​ង​ដើរ​ចេញពី​​​​​​ផលិតកម្មនោះទេ ប្រសិន​បើ​​​ហង្សមាសមាន​​វិធានការ​​​​​​​​ជ្រោមជ្រែងដល់នាង​ជា​ថ្មី។ ​​​​ប៉ុន្តែក្រោយការ​បដិសេធ​​មិ​នធ្វើ​ការ​ឆ្លើយ​តប​ជាមួយ​នឹង​ប្រតិកម្មរបស់​នាង​​​​​បែបនេះ ​​យក់ ឋិតរដ្ឋា ​​​នៅត្រឹង និង​បាន​ប្រកាសថា​​​​ចាំ​មើលស្ថានការណ៍​បន្តសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ