សាលារាជធានីរៀបផ្លូវដើរតាមច្រាំងទន្លេពីស្ពានកោះពេជ្រទៅស្ពានព្រះមុនីវង្ស

ច្រាំងទន្លេ ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ពៅ មេត្តា)

សាលារាជធានីភ្នំពេញនឹងសាងសង់ផ្លូវថ្មើរជើងស្របតាមមាត់ទន្លេ ចាប់ពីចំណុចស្ពានភ្លោះកោះពេជ្រ រហូតដល់គល់ស្ពានព្រះមុនីវង្សដោយថា ដើម្បីលើកកម្ពស់សោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់នៅតាមច្រាំងទន្លេឲ្យបានរៀបរយក្លាយទៅជាកន្លែងកំសាន្តរបស់ពលរដ្ឋ​។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ឲ្យដឹងថា នៅថ្ងៃទី២២ ខែមករាខាងមុខនេះ  អាជ្ញាធរនឹងចុះសិក្សាវាស់វែងកំណត់ព្រំប្រទល់អចលនវត្ថុ និងរុះរើសចេញនូវចំណែកសំណង់ផ្សេងៗ ដែលលយចូលច្រាំងទន្លេសាធារណៈ​ចាប់ពីស្ពាន ភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្សក្នុងភូមិសាស្ត្រខណ្ឌចំការមនរាជធានីភ្នំពេញ។

សាលារាជធានីភ្នំពេញស្នើទៅប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដែលមានលំនៅដ្ឋាន ឬអាជីវកម្ម កំពុងអាស្រ័យផលនៅទីតាំងខាងលើរៀបចំរុះរើសចេញជាបន្ទាន់នូវចំណែកនៃសំណង់ផ្សេងៗ ដែលបានលយចូលច្រាំងទន្លេសាធារណៈ និងត្រូវតៀមរៀបចំឯកសារផ្សេងៗពាក់ព័ន្ធដើម្បីឲ្យអាជ្ញាធរដោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ