គណបក្សប្រជា​ជន​កម្ពុជា​ធ្វើ​សន្និបាតរយៈពេល៣ថ្ងៃ​

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

គណបក្សប្រជា​ជន​កម្ពុជា​ធ្វើសន្និ​បាត​​រយៈពេល​៣​ថ្ងៃ​ដែល​មាន​អ្នកចូលរួមជិត​៣ពាន់​នាក់​ដើម្បីពិនិត្យ​លើការ​ងារ​របស់​បក្ស​ក្នុង​រយៈពេល​៥​ឆ្នាំកន្លង​មក​នេះ អនុម័ត​សេចក្តី​ព្រាង​គោល​នយោបាយ​សម្រាប់​អាណត្តិ​បន្ទាប់ និង​បោះឆ្នោត​បំពេញ​បន្ថែម​នូវ​សមាជិក​គណៈកម្មាធិការ​កណ្តាល​មួយ​ចំនួន​ផង​ដែរ។

ខ្លឹមសារ​សុន្ទរកថាបានឲ្យដឹងថា សន្និបាតនេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់​ពីថ្ងៃ​ទី១៩ ​ដល់​ថ្ងៃ​ទី​២១ មករា ដែល​មាន​អ្នក​ចូល​រួម​ពី​សមាជិក​គណៈ​កម្មា​ធិ​ការ​​កណ្តាល​ចំនួន​៤៩៧នាក់ និង​សមាជិក​បក្ស​ផ្សេង​ទៀត​មាន​ចំនួន​២៤០៨នាក់។

ក្នុង​សន្ទុកថា​នោះ​លើក​ឡើង​ថា៖ «បទ​ពិសោធន៍​បាន​បង្ហាញ​ថា​ ដើម្បី​ឈាន​ទៅ​ឈ្នះ​ឆ្នោត​បាន​ ត្រូវ​មាន​ការ​សន្សំពិន្ទុពី​ម្ចាស់​ឆ្នោតគ្រប់​ពេល​តាម​រយៈគុណភាព​ការ​ងារ និង​អំពើ​ល្អ​របស់​មន្ត្រី​យើង។ ព្រម​ជា​មួយ​នេះ​គណបក្ស​យើង​ត្រូវ​មាន​កម្ម​វិធី​នយោ​បាយ​​មួយ​ដែល​សុក្រឹត្យ​បំផុត ដើម្បី​បង្ហាញ​ម្ចាស់​ឆ្នោត​ឲ្យ​មាន​សង្ឃឹមសម្រាប់​អនាគត ហើយ​គាំទ្រ​គណបក្ស​យើង»។

រហូត​មក​ដល់​ពេល​នេះគណបក្សប្រជា​ជន​កម្ពុជា​ដឹក​នាំ​ប្រទេស​កម្ពុជាជិត​៤០​​ឆ្នាំ​មកហើយ ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​គណ​បក្ស​​​នេះ​តែង​តែអះ​អាង​ថាបាន​​ដឹក​នាំបាន​ត្រឹម​ត្រូវ នាំ​មក​នូវសន្តិភាព និង​ការ​អភិវឌ្ឍ តែ​សម្រាប់​អន្តរជា​តិ​មើល​ឃើញ​ថាជា​មួយ​នឹង​សន្តិភាព និង​ការអភិវឌ្ឍទាំង​នេះ ក៏​មាន​ផង​ដែរ​នូវ​ការ​រំ​លោភសិទ្ធិ​មនុស្ស ការ​គំរាម​កំហែង និង​ការ​ដឹក​នាំ​ឈាន​ទៅ​រក​របប​ផ្តាច់​ការ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ