មន្ត្រីជាន់ខ្ពស់ណែនាំគនរបាលពន្លត់អគ្គីភ័យកុំឲ្យសំឡុតពលរដ្ឋរងគ្រោះយកប្រយោជន៍

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ លោក​ឧត្តម​សេនីយ សួស អង្គារ៍ (ប្រភព៖ នគរបាលជាតិ)

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ប្រាប់​ទៅ​កាន់​មន្ត្រី​អគ្គីភ័យ​ឲ្យ​ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជានគរបាលជាតិ មិនត្រូវយកតួនាទី ឋានន្តរស័ក្តិ ទៅសំឡុតគំរាមកំហែងប្រជាពលរដ្ឋ​ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

ក្នុងពីធី​ប្រជុំផ្សព្វ​ផ្សាយ​លិខិត​បទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ ២០១៨-២០២០ របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ លោក​ឧត្តម​សេនីយ សួស អង្គារ៍ បាន​លើក​ឡើងថា ដើម្បី​ការ​ងារ​ពន្លត់​អគ្គីភ័យ​ទទួល​បាន​ជោគ​ជ័យ និង​មាន​ការ​ជឿ​ជាក់​ពីពល​រដ្ឋ​នោះ មន្ត្រី​អគ្គីភ័យ​ត្រូវគោរព​វិន័យ ធ្វើ​ការ​ឲ្យ​លឿន​រហ័ស រក្សា​ប្រសិទ្ធិភាព យុត្តិ​ធម៌ និង​តម្លាភាព ដោយ​មិន​ត្រូវ​យកតួនាទី​ទៅ​ទាម​ទារអ្វីមួយពី​ពល​រដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ នេះបើយោង​តាម​គេ​ហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

​​បើ​តាម​អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិរូបនេះ​ គ្រោះអគ្គីភ័យក្នុងឆ្នាំ២០១៧ កន្លងទៅ កើតឡើងចំនួន ៥១៤លើក បើធៀប​នឹងឆ្នាំ២០១៦ មានការថយចុះ ៩៨លើក ស្មើនឹង ១៩ភាគរយ បង្កឲ្យស្លាប់មនុស្ស ២២នាក់ (ស្រី១៣នាក់) និងរបួសមនុស្ស ១២៨នាក់ (ស្រី ៧៦នាក់) ឆេះផ្ទះ ៤៨០ខ្នង ឆេះប្រាក់រៀលជាង​១ពាន់​លាន​រៀល ឆេះប្រាក់ដុល្លារជាង​២លាន​ដុល្លារ និងខូចខាត​ទ្រព្យ​សម្បត្តិ​ប្រើប្រាស់មួយចំនួនទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ