ចិននិងកម្ពុជានឹងបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅសប្ដាហ៍ក្រោយ

កងទ័ពជើងទឹកនៃប្រទេសចិននៅប្រទេសថៃកាលពីពេលកន្លងមក (រូបភាពពី Xinhau)

កងទ័ពជើងទឹកនៃប្រទេសចិននិងកម្ពុជានឹងបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅសប្ដាហ៍ក្រោយនេះនៅឆកសមុទ្រខេត្តកំពង់សោមនៃប្រទេសកម្ពុជា។

តាមទីភ្នាក់ងារសាព័ត៌មាន Reuters នាវាទ័ពជើងទឹករបស់ចិនចំនួនបីគ្រឿងមានកងទ័ព​៧៣៧នាក់នឹងមកដល់កំពង់ផែព្រះសីហនុនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ​នេះគឺមួយថ្ងៃបន្ទាប់​ពីការចាកចេញរបស់កងនាវាជប៉ុនចំនួន​៣​គ្រឿង​។

ការធ្វើសមយុទ្ធទ័ពជើងទឹករវាងកងទ័ពចិននិងកម្ពុជាត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាប្រទេសចិនបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រទេសកម្ពុជា។

នាវាជើងទឹករបស់ចិនដែលមកកាន់កំពង់ផែក្រុងសីហនុនៃប្រទេសកម្ពុជានេះក៏ធ្វើឡើងស្របពេលដែលចិនបានបញ្ជូនជើងទម្រនិងកាំជ្រួចដាក់់នៅសមុទ្រចិនខាងត្បូងដែលកំពុងមានជំលោះជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចិនជាប្រទេសផ្ដល់​ជំនួយយោធា​ធំមួយផងដែរសម្រាប់កម្ពុជា៕

ប្រភព: Reuters

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ