លោក អូបាម៉ា នឹងធ្វើទស្សនកិច្ចនៅគុយបាជាលើកដំបូង ចាប់តាំងឆ្នាំ១៩២៨ របស់មេដឹកនាំ​អាមេរិក​

(រូបភាពពី AFP)

ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបានៅដើមខែក្រោយនេះដែលជាលើកដំបូងរបស់មេដឹកនាំអាមេរិកទៅកាន់ប្រទេសអតីតសត្រូវនៃសង្គ្រាមត្រជាក់ចាប់តាំងពីឆ្នាំ១៩២៨។

តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន BBC លោក អូបាម៉ា ដែលទៅកាន់ប្រទេសគុយបាជាលើកដំបូងនេះត្រូវជួបប្រធានាធិបតី រ៉ាអ៊ូ ក្រាស្ត្រូ ហើយនិងអ្នកនយោបាយប្រឆាំងមួយចំនួន។

បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋលោក Marco Rubio និងលោក Ted Cruz ដែលពួកគាត់ជាកូនអន្ដោប្រវេសន៍ជាតិគុយបាបានហៅដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា នៅពេលនេះថាជាកំហុសប្រវត្តិសាស្ដ្រ។

ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងហាវ៉ាន់ណាបានស្ថាបនាទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញកាលពីខែកក្កដាឆ្នាំ២០១៥ហើយពេលនោះសហរដ្ឋអាមេរិកបានបន្ធូរបន្ថយការហ៊ុំព័ន្ធសេដ្ឋកិច្ចដែលបានដាក់ចុះកាលពី៥៤ឆ្នាំមុន៕

ប្រភព: BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ