ពលករម្នាក់នៅប្រទេស​អារ៉ាប៊ី សាអូឌីត ត្រូវបញ្ជូនមកកម្ពុជាវិញ

ក្រសួងការបរទេសកម្ពុជា​ឲ្យដឹង​ថា​ពលករខ្មែរម្នាក់ដែល​បម្រើការងារនៅក្នុងប្រទេស​អារ៉ាប៊ី សាអូឌីត ត្រូវបាន​រដ្ឋាភិបាល​ជួយ​និង​បញ្ជូន​ឲ្យ​ត្រឡប់​មកកម្ពុជាវិញ ដោយ​ក្រសួងអះអាង​ថា​ស្រ្តីម្នាក់នោះ​មិនអាចធន់នឹងអាកាសធាតុ។​

នៅក្នុងសេចក្តីប្រកាស​ព័ត៌មានចេញផ្សាយនៅថ្ងៃ​សុក្រនេះ ក្រសួងការបរទេស​បញ្ជាក់​ថា​ស្រ្តីខ្មែរ​អ៊ីស្លាម​ម្នាក់​ ឈ្មោះ ហ៊ីម ស្រី ដែល​ជាអ្នក​បម្រើ​តាមផ្ទះនៅប្រទេសអារ៉ាប៊ី សាអូឌីត កំពុងជួបការលំបាក​ក្នុង​កា​រ​ងា​រ ដោយមានសុខភាពខ្សោយ​និងមិនអាច​ប្រឈមជាមួយ​អាកាស​ធាតុត្រជាក់នៅប្រទេសនោះ។ ក្រសួង​ប​​ន្ត​​ថា​​​​ក្រសួង​បាន​អន្តរាគមន៍ករណីនេះ​និង​ជួយឲ្យស្រ្តីរូប​នោះអាច​វិលត្រឡប់​មកមាតុ​ប្រទេស​វិញតាម​បំណ​ង​ប្រា​ថ្នា​។

ក្រសួងបញ្ជាក់​ថា៖ “ក្រោយពីមានការអន្តរាគមន៍យ៉ាងស្វិតស្វាញរបស់ស្ថានទូត ក្រុមហ៊ុន​នាំ​ពលករនិង​ម្ចាស់ផ្ទះ បានយល់​ព្រមរៀបចំឲ្យ​ស្ត្រី​ឈ្មោះ ហ៊ីម ស្រី ​វិលត្រឡប់មកកម្ពុជាវិញ ដោយផ្តល់​សំបុត្រយន្ត​ហោះពីទីក្រុងរីយ៉ាត មកទីក្រុងបាងកក ហើយក្រុមហ៊ុនមកទទួលបន្តនៅ​បាងកក ធ្វើដំណើរ​មកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត”។ បើតាមក្រសួង ពលករម្នាក់នោះនឹង​មកដល់បាងកក នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១១:៣៥​នាទី។

គួរបញ្ជាក់ថា​កាលពីថ្ងៃទី​១១ខែកុម្ភៈ រដ្ឋាភិបាលកម្ពុជា​និង​អារ៉ា​ប៊ីសាអូឌីត​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្នុងការ​ជ្រើស​រើស​ពល​ករ​ការងារ​ផ្ទះ​និង​ជ្រើស​រសើ​ពល​ករ​​ការងារ​ទូទៅ​។ រដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់ថា៖ “កិច្ច​ព្រម​ព្រៀង​ទាំងនេះ​គឺ​ជា​ឧប​ករណ៍​ដ៏​សំខាន់​ក្នុង​ការ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ពលករ​ខ្មែរ​​ដោ​យ​ភាគី​ទាំង​ពីរ​ត្រូវ​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​​គ្រប់​គ្រង​ការ​​ជ្រើ​ស​រើស​ ការ​ដាក់​ឲ្យ​ធ្វើ​ការ​ និង​ការ​ធ្វើ​មាតុ​ភូមិ​និវត្ត​ន៍​​របស់​ពល​ករ​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​និង​បទ​ដ្ឋាន​ការងារ​សម​រម្យ​និង​បទ​ដ្ឋាន​សុវត្ថិ​ភាព​ការងារ​”។​

ក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជា​នឹងផ្គត់ផ្គង់​ពលករក្នុងស្រុក​ដែលមានលក្ខណៈសម្បត្តិ​និងសមត្ថភាព​ក្នុងកិច្ចការផ្ទះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ