សមត្ថកិច្ចថៃត្រួតពិនិត្យតូបលក់ឥវ៉ាន់អាជីវករនៅផ្សាររុងក្លឿករណីក្លែងម៉ាក​

ផ្សាររុងក្លឿ​(រូបភាពពី​អគ្គស្នងការ​​ដ្ឋាន​នគរបាល​ជាតិ)

អាជ្ញាធរថៃចុះត្រួតពិនិត្យ​និង​បង្ក្រាបដល់អាជីវករខ្មែរលក់ដូរឥវ៉ាន់នៅផ្សាររុងក្លឿជាថ្មីទៀត នៅថ្ងៃសៅរ៍ម្សិលមិញ  ចំពោះអ្នកលក់ឥវ៉ាន់ក្លែងម៉ាក ឬ រំលោភកម្មសិទ្ធិបញ្ញា បណ្តាលឲ្យអាជីវករខ្មែរមានការភ័យខ្លាច និង អ្នកខ្លះរត់ចោលតូបលក់។​

តាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយថា តូបលក់ឥវ៉ាន់របស់អាជីវករខ្មែរប្រមាណ​២ទៅ៣ នៅក្នុងផ្សាររុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងទឹកដីថៃ ទល់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរចុះត្រួតពិនិត្យ។​

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋានគឺអាជីវករខ្មែរលក់ដូរនៅទីនោះមានករភ័យខ្លាច ហើយអ្នកខ្លះរត់គេចចេញពីតូប ទោះយ៉ាងណា គេមិនបានដឹងថា ម្ចាស់តូបដែលចោទលក់ឥវ៉ាន់ក្លែងម៉ាកនោះ ត្រូវចាប់ខ្លួនឬ យ៉ាងណា។​

ជាញឹកញាប់ អាជ្ញាធរថៃ តែងតែចុះបង្ក្រាប តូបលក់ឥវ៉ាន់របស់អាជីវករខ្មែរ ដោយចោទថា​លក់ឥវ៉ាន់ក្លែងម៉ាក និង រំលោភកម្មសិទ្ធិបញ្ញា។ ពេលខ្លះពលរដ្ឋខ្មែរត្រូវបានចាប់ខ្លួនដោយសារករណីនេះ ហើយក៏ធ្លាប់មានផ្ទុះការតវ៉ាពីតំណាក់ពលរដ្ឋខ្មែរនៅទីនោះផងដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ