យោធាថៃដេញអ្នកប្រតិបត្តិសាសនាជាង១ម៉ឺនអង្គនាក់ចេញពីវត្តដើម្បីស្វែងរក​ចាប់ចៅអធិការ

យោធាថៃ​ស្វែងរក​ចាប់ចៅអធិការ(រូបភាពពីទីភ្នាក់ងារ​សារព័ត៌មាន​ Reuters)

យោធាថៃបានបញ្ជាឲ្យអ្នកប្រតិបត្តិសាសនាជាង១ម៉ឺនអង្គ​នាក់ ចេញពីវត្តដែលមានទំហំធំជាងគេនៅក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ ដើម្បីបន្តស្វែងរកចាប់ព្រះកាយអតីតចៅអធិការវត្ត ដែលក្រុមយោធាចោទថា បានលាងលុយកខ្វក់។​

រដ្ឋាភិបាលយោធាថៃបានប្រើប្រាស់ច្បាប់សិកដាក់វត្តក្នុងស្ថានភាពអាសន្ន តាំងពីថ្ងៃ​ព្រហស្បតិ៍ដើម្បីបើកផ្លូវឲ្យនគរបាលនិង ទាហានសម្រុកចូលក្នុងវត្ត ដែលចោទថា ជាប់រឿងអាស្រូវ ពុករលួយ ឬ លាងលុយកខ្វក់ បន្ទាប់ពី​បរាជ័យជាច្រើនខែមកនេះ ក្នុងការឃាត់ព្រះកាយអតីតចៅអធិការវត្តព្រះតេជគុណ Dhammachayo។​

នៅថ្ងៃអាទិត្យនេះ នគរបាលនិយាយថា អ្នកដែលមិនមានផ្ទះនៅទីនោះត្រូវចាកចេញជាប្រញាប់ ហើយពួកគេបន្តសកម្មភាពស្វែងរក ព្រោះយោធាយល់ថា អតីតចៅអធិការវត្តកំពុងលាក់ព្រះកាយនៅក្នុងវត្តដែលមានទំហំជាង៤០០ហិកតានេះគេចចេញពីនគរបាល។​

ព្រះសង្ឃដែលមិនមានតួនាទី គ្រាន់តែគង់នៅទីនោះ ដើម្បីប្រតិបត្តិតាមសាសនា មិនត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតនោះទេ។​

មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេសថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការអនុវត្តន៍បែបនេះ ដើម្បីស្វែងរកព្រះកាយចៅអធិការវត្តឲ្យបានកាន់តែឆាប់ឃើញតាមការដែលអាចធ្វើទៅបាន ហើយក្រោយមកនឹងឲ្យអ្នកប្រតិបត្តិសាសនាទាំងនោះចូលក្នុងវត្តវិញ។​

ព្រះតេជគុណ  Dhammachayo ប្រឈមការចោទប្រកាន់ថា លាងលុយកខ្វក់ ទទួលរបស់ពីចោរកម្ម និងការយកដីសាងសង់អាគារសម្រាប់ធ្វើសមាធិ ដែលផ្ទុយពីច្បាប់។ ក្រុមយោធាក៏បានចោទថា វត្តនេះធ្វើជាកន្លែងដែលបណ្តុះផ្នត់គំនិតនយោបាយឲ្យមានការរើសអើង។​

ទោះយ៉ាងណាពួកយោធានេះ រងការចោទថា ការសម្រុកចូលក្នុងវត្តដោយសារចោទថា វត្តនេះមានទំនាក់ទំនងស្និទ្ធជាមួយក្រុមគ្រួសារលោកថាក់ ស៊ីនអតីតនាយករដ្ឋមន្ត្រីដែលគេបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០០៦។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ