ឃាត់​ខ្លួន​មនុស្ស​២៦​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ម្សិល​មិញ

មនុស្ស​ដល់​ទៅ ២៦​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី ៣​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​គេហ​ទំព័រ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន​ ១៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ២៦​នាក់ ក្នុង​នោះ​ ១២​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

បទ​ល្មើស​គ្រឿង​ញៀន ៨ ០៤៩​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​មុន ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ១៧ ៧៤៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១ ៥៦៨​នាក់​ផង​ដែរ។

បញ្ហា​គ្រឿ​ង​ញៀន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​២០១៦ថា ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ