យ៉ាងហោចណាស់មនុស្ស ៣៧នាក់ បានស្លាប់ និង ៧៤នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំចិន ៣ថ្ងៃកន្លងមកនេះ។ នេះបើតាមរបាយការណ៍នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ៥៤ករណី បានកើតឡើងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយបានសម្លាប់មនុស្ស ៣៧នាក់ និងបណ្ដាលឲ្យមនុស្ស ៧៤នាក់ទៀតរងរបួស ក្នុងនោះ ៥១នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ១ ៧៨០នាក់ ហើយមនុស្ស ៥ ៥៣៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល កាលពីឆ្នាំ២០១៧កន្លងមក៕