ភ្ញៀវ​ទេសចរ​រាប់​រយ​នាក់​ជាប់​លើ​កន្ត្រក​យោង​រាប់​ម៉ោង​នៅ​ម៉ាឡេស៊ី

ភ្ញៀវ​ទេសចរ​រាប់​រយ​នាក់ បាន​ជាប់​គាំង​នៅ​ក្នុង​​កន្ត្រក​យោង​នៅ​លើ​កំពូល​ភ្នំ​​នៅ​តំបន់​ឡាំងកាវី​អស់​រយៈ​ពេល ៥​ម៉ោង ប៉ុន្តែត្រូវ​បាន​ជួយ​សង្គ្រោះ​បាន បន្ទាប់​ពី​ប្រព័ន្ធ​កន្ត្រក​យោង​នោះ​​ផ្អាក​ដំណើរការ​កាល​ពី​រសៀល​ថ្ងៃ​ម្សិ​លមិញ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

នាយក​ប្រតិបត្តិ​នៃ​អាជ្ញាធរ​អភិវឌ្ឍន៍​ឡាំងកាវី លោក អាហ្ស៊ីហ្សាន នូឌីន បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ទាំង​នោះ បាន​ជាប់​គាំង​នៅ​ក្នុង​កន្ត្រក​យោង​នោះ នៅ​ពេល​ដែល​បណ្ដាញ​ខ្សែ​កាប​ SkyCab ពុំ​ដំណើរការ​នៅ​ម៉ោង ៥ និង ៤៨​នាទី​ល្ងាច។

ក្រុមហ៊ុន Panorama Langkawi ដែល​ជា​ប្រតិបត្តិករ​នៃ​​បណ្ដាញ​កន្ត្រក​យោង​ខ្សែ​កាប SkyCab បាន​និយាយ​ថា ខ្លួន​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ម៉ោង ១១​យប់ ដើម្បី​នាំ​ភ្ញៀវ​ទេសចរ ៩៦០​នាក់ និង​បុគ្គលិក ៧៨​នាក់​ទៀត ចុះ​ពី​ភ្នំ​កម្ពស់ ៧០៨​ម៉ែត្រ មក​ដល់​ក្រោម​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ