វិភាគ៖ តើរដ្ឋាភិបាលថ្មីកើតក្រោយបោះឆ្នោត ជួបបញ្ហាអ្វីបើអន្តរជាតិមិនទទួលស្គាល់?

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 5:14 PM | បទវិភាគ | 0 | 1456 សមាជិកសភាចំនួន​១២៣សម្រេច​ជា​រួម​អនុម័តទៅលើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤​ (FB: National Assembly Of Cambodia)

ការចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ  និងបិទលំហរប្រជាធិ​ប​តេ​យ្យ​នៅ​មុនការ​បោះឆ្នោតមកដល់ នៅតែស្ថិតក្នុងក្រសែភ្នែក​សហគមន៍អន្តរជាតិនៃប្រទេសលោកសេរី ដែល​ជំរុញឲ្យមាន​ការគំរា​ម​ដាក់ទ​​ណ្ឌ​ក​ម្មសេ​ដ្ឋ​​​កិ​ច្ច​ជាបន្តបន្ទាប់​លើ​ប្រទេស​​​កម្ពុ​ជា។

ក្រៅពីសហរដ្ឋអាមេរិក​ប្រកាសបិទទិដ្ឋាការ មិនឲ្យមន្ត្រីក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់​អគ្គនាយកដ្ឋានឡើងទៅ ចូ​​​លទឹ​កដីរបស់ខ្លួននោះ នៅ​ពេលនេះ អាល្លឺម៉ង់​បានប្រ​កាសបិទទិ​ដ្ឋាការដល់​មន្ត្រី​​រដ្ឋាភិបាល និងស​មាជិក​គ្រួសារ​ ចូលទៅប្រទេសគេដែរ។

នេះមិនទាន់គិតពីសហភាពអឺរ៉ុប ដែលមានប្រទេស ២៨ជាសមាជិក ធ្លាប់គំរាមថា នឹងពិចារណា​លើប្រព័​ន្ធអនុ​គ្រោះ​​​​ពន្ធ​ផ្នែ​កពា​​ណិជ្ជកម្ម​ដល់កម្ពុជា បើរដ្ឋាភិបាលមិនពង្រឹងយន្ត​ការប្រជាធិបតេ​យ្យឡើងវិញនោះ។

ក៏ប៉ុន្តែ មហាអំណាចចិន បង្ហាញជំហរគាំទ្រ​ចំណាត់ការនានា​របស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន។

លោក ហ៊ុន សែន កាលពីខែមុន បានប្រតិកម្មតបដដោយប្រយោលទៅប្រទេសលោកសេរីថា សូមកុំយក​ម្ពុជា​ធ្វើជា​​​ចំណាប់ខ្មាំង ដោយសារបញ្ហាប្រជាធិបតេយ្យ ហើយបានអះអាងថា ភាពស្របច្បាប់​របស់រដ្ឋាភិបាល កើ​ត​ក្រោ​​​​​​យការបោះឆ្នោត លោកថា អាស្រ័យលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​របស់កម្ពុជា​​​តែប៉ុ​ណ្ណោះ​។

ភាពចម្រូងចម្រាសនៃជម្លោះនយោបាយនេះ ជំរុញឲ្យអ្នកតាមដានខ្លះដាក់ការព្រួយបារម្ភថា របត់នយោបាយរបស់កម្ពុជា កំពុងជំរុញឲ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ និងកំពុងរុញកម្ពុជាឲ្យធ្លាក់ក្នុងវិបត្តិហ៊ុំព័ទ្ធ​សេ​ដ្ឋកិច្ច​​ដូ​​ចពី​អតីតកាល។ តើរដ្ឋាភិបាលថ្មីកើតក្រោយបោះឆ្នោត ជួបបញ្ហាអ្វីខ្លះ បើអន្តរជាតិមិនទទួលស្គាល់?

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា បើការប្រកួតប្រជែងការបោះឆ្នោតមួយ បង្កប់នូវគំរា​មកំ​ហែង ឬរំលាយដៃគូមុនការប្រកួតមកដល់​ដូចបច្ចុប្បន្ន​នេះ លោកថា រដ្ឋាភិបាលកើ​តក្រោយ​បោះ​ឆ្នោត ​នឹង​ដឹ​​កនាំ​បែបផ្តាច់ការ ហើយ​ជំនួយ​នឹង​ត្រូវប្រទេស​លោក​សេរី​កាត់ផ្តាច់​ដូចពីអតីតកាល។

លោកថា៖«ទី១ របបហ្នឹងទៅជារបបផ្តាច់ការទៅ តែផ្តាច់ការហើយ គឺអត់មានសិទ្ធិសេរីភាពទៀតទេ ហើយនឹង​មានអំ​ពើ​អយុត្តិធម៌​ហ្នឹងកាន់តែច្រើនទៅៗ។ ដោយសារ​យើងអត់ទៅរិះគន់អីបានទេ អត់ទៅទាម​ទារអីបានទេ អ​ត់​​គណបក្សប្រឆាំង អត់នរណា​លើក​បញ្ហាហ្នឹ​ងក្នុង​សភា មើលតាំងពីរំលា​យបក្សប្រឆាំ​ងមក ហើយតំណា​ងរាស្ត្រ​ដែ​​លមានគេលើកបន្តុប​ប៉ុន្មានខែ​ហ្នឹង មានលើ​ក​បញ្ហា​អីទេអត់»។

លោក ឡៅ ម៉ុងហៃ វិភាគទៀតថា បើរដ្ឋាភិបាលមួយ មិនកើតចេញពីចន្ទៈប្រជាពលរដ្ឋ លោកថា រដ្ឋាភិបាលនោះ​នឹងរណប បរទេសដើម្បីការពារពារប្រយោជន៍បក្ខពួក និងក្រុមគ្រួសារនិយម។ លោកវិភាគទៀតថា តាមរយៈ​នៃកា​​​ររ​ណបនេះ របបដឹកនាំ ប្រឈមនឹងលំហូរអន្តោប្រវេសខុសច្បាប់ ដែលលោកលើកឧទារណ៍ថា ក្រោយរ​បប​ខ្មែ​រក្រហមដួលរលំទៅ លំហូរអន្តោប្រវេសន៍​ចេះ​តែហូរចូលមកកម្ពុជាឥតឈប់។

លោកថា៖«ប្រទេសកម្ពុជាយើង ចេះតែទទួលយកជនជាតិគេមករស់នៅកម្ពុជា។ ទៅដល់យូរទៅ ពួកហ្នឹងបែកកាលវាគុម្ភ ហើយមួយទៀត គេអាចនៅមានជាតិនិយម គេអាចនៅប្រើឥទ្ធិពលរបស់គេក្នុងស្រុកផង ពីក្រៅស្រុកផង យ​ក​ប្រទេ​​សយើ​ងធ្វើជាប្រទេសរណប។ ដល់យូរៗប្រទេសយើងលែងជាប្រទេសខ្លួនឯង»។

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រា​វពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា បើស្ថានកា​រន​យោបាយនៅកម្ពុជាមិនវិលថយក្រោយ ងាកទៅរៀបចំការបោះឆ្នោតមួយឲ្យមានតម្លាភាព ដូចដែល​ស​ហគ​មន៍​ជា​​តិ​ និងអន្តរជាតិចង់បាននោះ លោកថា រដ្ឋាភិបាលថ្មីកើតក្រោយបោះឆ្នោត នឹងបាត់ឈ្មោះលើឆាកអន្តរជាតិ ពេ​ល​​នោះ​ប្រឈមនឹងការដាក់ទណ្ឌផ្នែកសេដ្ឋកិច្ច ផ្នែកនយោបាយ និងផ្តាច់ជំនួយពីប្រទេសលោកសេរី។

លោកថា៖«បើសិនជារដ្ឋាភិបាលនៅទីក្រុងភ្នំពេញគាត់នៅតែធ្វើអីដែលវាបង្ហាញថារំលោភសិទ្ធិមនុស្សអីធ្ងន់ធ្ងនៅក្នុងអាណត្តិរបស់គាត់ខាងក្រោយហ្នឹងទៀត រឿងព្យួរអាសនៈ[នៅអង្គការ​សហប្រជាជាតិ]ជារឿ​ងមួយបន្ទាប់​។ប៉ុន្តែ​ខ្ញុំគិ​​តថាវាទម្រាំចូលដល់ចំនុចហ្នឹង វាត្រូវាករលក្ខខណ្ឌស្អីផ្សេងទៀត»។

លោក មាស នី វិភាគទៀតថា របបដឹកនាំបែបនេះ ភាគច្រើននៅលើពិភពលោកច្រើនក្លាយជាប្រទេសឯកកោ លោ​​ក​ថា ប្រទេសឯកកោ ច្រើនប្រឈមនឹងការដណ្តើមអំណាច ដោយហិង្សា ពីមន្ត្រី​ស្និ​ទ្ធនឹ​ងមេដឹកនាំ​រដ្ឋាភិ​បា​ល នោះតែម្តង ដូចប​ណ្តាប្រទេសមួយចំនួនជាដើម។

លោកថា៖«កាលណាមានភាពឯកកោហ្នឹងច្រើនខ្លាំងទៅៗ វានឹងឈានទៅរកអស្ថេរភាពផ្ទៃក្នុង រហូតដល់មានកា​របះ​​​បោ​​​រចេញពីគ្នាឯងហ្នឹងទៀត ដើម្បីផ្តួលរំលំរដ្ឋាភិបាល អាហ្នឹងនៅក្នុងប្រទេសខ្លះ បើសិនជាការផ្តាច់​ខ្លួនចេញ​ពី​ស​ហ​​គមន៍អន្តរជាតិ ធ្វើឲ្យបញ្ហាសង្គម សេដ្ឋកិច្ច ប្រទេសហ្នឹងកាន់តែយ៉ាប់​ទៅៗជួនកាល់អា​ចមានការរើ​បម្រា​ស់អី​កា​ន់​តែធំទៀត។ ខ្ញុំមិនហា​នអះអាងថាប្រទេ​សកម្ពុជានឹងមា​នស្ថានភាពបែបហ្នឹងផ្ទុះឡើ​ងទេ។ប៉ុន្តែប្រទេសដទៃកន្លែង​ខ្លះវាជួបនូ​វវិប​ត្តិហ្នឹង»។

ទោះជាយ៉ាងណា អ្នកវិភាគថា ស្ថានការណ៍នយោបាយនៅពេលនេះ នៅមានពេលគ្រប់គ្រាន់​សម្រាប់អ្នកនយោ​បា​​យ​ខ្មែ​​រសម្រ​បសម្រួលគ្នាស្វែងរកដំណោះស្រាយ ដើម្បីរដ្ឋាភិបាលថ្មីកើតក្រោ​យការបោះ​ឆ្នោតមានកា​រទទួ​​ល​​ស្គា​ល់​ពីអន្តរជាតិ បើពួកគេគិតប្រយោជន៍ជាតិជាធំ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required