លោក ផៃ ស៊ីផាន ប្រកាស​ចាត់​វិធានការ​លើ​អ្នក​ប្រមាថ​សព​លោក សុខ អាន

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​ប្រកាសថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​លោ​ក ផៃ ស៊ីផាន ថា បាន​ប្រមាថ​ទៅ​លើ​សព​លោក សុខ អាន។

លោក សុខ អាន ដែល​ជា​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ ជាឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ផង​នោះ ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ប្រកាស​ថា បាន​ទទួល​មរណភាព​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​មក​នេះ។

មរណភាព​របស់​លោក សុខ អាន ត្រូវ​បានអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ វណ្ណា ហៃ បញ្ចេញ​មតិ​ផ្សេងៗ និង​បាន​បង្ហោះ​រូប​ថត​លោក សុខ អាន ភ្ជាប់​ជា​មួយ​អក្សរ​ថា Rest in Hell ឬ​ជា​ភាសា​ខ្មែរ​ថា សូម​ទៅ​កាន់​ឋាន​នរក។

ជា​ការ​ឆ្លើយ​តប លោក ផៃ ស៊ីផាន បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ Vanna Hay ដែល​បាន​ប្រមាថ​ជា​សាធារណៈ​ចំពោះ​សព​​លោក សុខ អាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ