រដ្ឋមន្រ្តីការបរទេស​ចិន​មកបំពេញទស្សនកិច្ច​នៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី(Wang Yi)

រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី(Wang Yi) នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដើម្បីពង្រឹងចំណងទាក់ទងនៃប្រទេសទាំងពីរ។

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេសបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន ជាការអញ្ជើញរបស់រលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសថ្មីរបស់កម្ពុជា ជំនួសលោក ហោ ណាំហុង ដែលចូលនិវត្តន៍។ ក្រសួងបញ្ជាក់ថាដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក វ៉ាង យី គឺដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបតិ្តការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មាន លោក វ៉ាង យី នឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី។ បន្ទាប់មកនឹងជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជួបកិច្ចពិភាក្សាជាផ្លូវការជាមួយលោក ប្រាក់ សុខុន។

វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ