សមត្ថកិច្ច​ថានឹងចាត់វិធានការច្បាប់លើអ្នកដំាកញ្ឆានៅខេត្តតាកែវ

សមត្ថកិច្ចបានឲ្យដឹងថា ពួកគេកំពុង​ចុះស្រាវជ្រាវទីតំាងដំាកញ្ឆាខុសច្បាប់មួយកន្លែង នៅស្រុកគីរីវង់ ខេត្តតាកែវ ដោយថា ​បើរក​ឃើញភាពមិនប្រក្រតី និងធ្វើរបាយការណ៍បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់លើអ្នក​ដាំ។

ស្នងការនគរបាលខេត្តតាកែវ ​លោក អ៊ុក សំណាង ប្រាប់វីអូឌី​ នៅថ្ងៃពុធទី១៩ខែមេសានេះថា បន្ទាប់ពី​ទទួល​បាន​ព័ត៌​មាន​ថា មានអ្នកលួចដំាកញ្ឆានៅ ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ លោក​បាន​ចាត់​ក្រុមការងារឲ្យចុះស្រាវជ្រាវលើករណីនេះផង​ដែរ។ ប៉ុន្តែលោកថា នៅម៉ោងជាង​៤រសៀលនេះ​​ មិន​ទាន់ទទួលបានតួរលេខច្បាប់លាស់ថា កញ្ឆា​នោះមានចំនួនប៉ុន្មានដើមនោះទេ ខណៈព័ត៌មានក្នុង​ស្រុក​មួយចំនួនផ្សាយថា កញ្ឆានោះ​​ប្រមាណ​ជាង​២​ម៉ឺន​ដើម។

ទោះជាយ៉ាងណាលោក សំណាង បញ្ជាក់ប្រាប់VODថា នៅពេលក្រុមការងារលោកប្រ​មូល​ព័ត៌​មា​ន​គ្រប់​ជ្រុង​ជ្រោយហើយ លោក​នឹងផ្តល់ព័ត៌មាននៅពេលក្រោយ និងធ្វើរបាយការបញ្ជូនទៅតុលាការឲ្យចាត់​វិធាន​ការ​ច្បាប់លើម្ចាស់កញ្ឆានោះទៀតផង​។

VOD មិនអាច់សុំការបំភ្លឺពីម្ចាស់ដំាកញ្ឆានោះបានទេ នៅថ្ងៃនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ