ក្រសួងធនធានទឹកព្រមានថាកម្ពុជាអាចនឹងកើតមានបាតុភូតធម្មជាតិផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៩ ខែមេសានេះនៅតាមបណ្តាខេត្តមួយចំនួន។
ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថាគិតចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែមេសាខាងមុខនេះកម្រិតសម្ពាធទាបបាន និងកំពុងគ្រប ដណ្តប់លើប្រទេសកម្ពុជាដែលអាចបង្ករមានការកើនឡើងកំដៅបន្តិចពីចន្លោះសីតុណ្ហភាពអតិបរមាចាប់ពី៣៤អង្សាសេ រហូតដល់ ៣៦ អង្សាសេ។
ការព្យាករណ៍នេះបានឱ្យដឹងដែរថាពីចន្លោះថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៩ ខែមេសា អាកាសធាតុអាចនឹងថយកំដៅវិញ ហើយនិងអាចមានភ្លៀងធ្លាក់កក់ខែនៅតាមតំបន់ វាលទំនាប និងតំបន់ខ្ពង់រាប។
ក្រសួងក៏បានរំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដូចជាផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាននៅពេលដែលមេឃរកកលភ្លៀង ជាពិសេសនៅខេត្ត ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តមានជ័យ និងខេត្តព្រះវិហារ៕