អាមេរិក​ពិនិត្យលទ្ធភាពនៃការដកទណ្ឌកម្មលើអ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក​ Rex Tillerson ថ្លែងនៅថ្ងៃអង្គារម្សិលមិញថា លោកបានស្នើទៅសភាពីគម្រោងនៃការពិនិត្យឡើងវិញពីការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ពាក់ព័ន្ធកម្មវិធីអាវុធនុយក្លេអ៊ែ ដើម្បីផលប្រយោជន៍សន្តិសុខជាតិអាមេរិក។​

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សម្តីលោក​ Rex Tillerson ចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ បានចង្អុលបង្ហាញទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិ​ពី ការចូលរួមជាមួយផែនការសកម្មភាព ដែលនឹងត្រូវវាយតម្លៃក្នុងការព្យួរការដាក់ទណ្ឌកម្មលើលើអ៊ីរ៉ង់។​

អាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ ២០១៣  ដោយផ្តោតលើការធ្វើពាណិជ្ជកម្ម  និង សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ និង ផ្នែកយោធា។​ ការប្រកាសដកទណ្ឌកម្មលើអ៊ីរ៉ង់ នេះ ខណៈសហរដ្ឋអាមេរិក​កំពុងតែប្រឈម​មុខគ្នាខ្លាំងនៅស៊ីរីនិងនៅកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ