មន្ត្រីអាមេរិក​ថានាវាផ្ទុកយន្តហោះចម្បាំងមិនមែនសម្រាប់គំរាមកូរ៉េខាងជើងទេ

មេបញ្ជាការកងទ័ពអាមេរិក​បានបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំង ដែលបានធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េហើយបានបង្កឲ្យភាពតានតឹងផ្ទុះឡើងនោះ គឺមិនមែនចល័តទៅទីនោះដើម្បីទប់ទល់ជាមួយកូរ៉េខាងជើងនោះទេ ហើយថា នឹងធ្វើដំណើរបន្តទៀតចេញពីទីនោះ។​

កាលពីថ្ងៃទី៨ខែមេសា នាវាចម្បាំងរបស់អាមេរិកមួយក្រុមដែលដឹកនាំដោយក្រុម USS Carl Vinson ធ្វើដំណើរឆ្ពោះទៅជិតកូរ៉េខាងជើង នាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងឧបទ្វីបនេះ។​

មេបញ្ជាការមន្ទីរប៉ង់តាហ្គោនជាទីបញ្ជាការកងទ័ពអាមេរិកលោក​ Jim Mattis ថ្លែងកាលពីថ្ងៃទី១១ខែមេសាថា Vinson ត្រូវធ្វើដំណើរឆ្លងកាត់ឧបទ្វីបនោះ ហើយមួយថ្ងៃក្រោយមកប្រធានាធិបតីអាមេរិក​លោកត្រាំបញ្ជាក់ថា អាមេរិក​បញ្ជូនបន្ថែមកម្លាំងខ្លាំងៗរបស់ខ្លួនទៅឧបទ្វីបកូរ៉េបន្ថែមទៀត។​

ប៉ុន្តែនៅថ្ងៃអង្គារម្សិលមិញ មន្ត្រីការពារជាតិរបស់អាមេរិកថ្លែងAFPថា នាវាចម្បាំងនោះនឹងធ្វើដំណើរចាកចេញពីឧបទ្វីបកូរ៉េ បន្តទៅកាន់ឆ្នេរសមុទ្រអូស្ត្រាលីតាមការគ្រោងទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ