លោកត្រាំនឹងដើរចេញបើសិនជាការចរចាជាមួយកូរ៉េខាងជើងមិនបានផល

ប្រធានាធិបតីសហរដ្ឋអាមេរិក​ថ្លែងបញ្ជាក់ជំហរថា បើសិនជាគម្រោងដែលលោកនឹងជួបចរចាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនទទួលបានផលផ្លែផ្កានោះ លោកនឹងដកខ្លួនចេញពីការចរចា។​

នៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ លោក ត្រាំថ្លែងថា  ការដាក់សម្ពាធខ្ពស់បំផុត ដើម្បីរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនៅតែបន្តរក្សាដដែល។ នេះបើតាមសារព័ត៌មាន​BBC។​

លោក អាបេ បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានជួបជាមួយលោក ដូណល ត្រាំ នៅកន្លែងសម្រាកលំហែកាយរបស់លោកត្រាំ នៅ ហ្វ័ររីដា។​

កាលពីព្រឹកម្សិលមិញ​លោក ដូណល ត្រាំ ថ្លែងបញ្ជាក់ថា នាយកCIA លោក  Mike Pompeo បានធ្វើដំណើរដោយសម្ងាត់មួយទៅកូរ៉េខាងជើង ដើម្បីជួបជាមួយលោកគីម ជុងអ៊ុន។​

លោក ត្រាំ ថ្លែងថា ប្រធានCIA រូបនោះមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ហើយក្នុងជំនួបជាមួយលោកគីម ក៏បានផលល្អដែរ។​

លោក ត្រាំគ្រោងនឹងជួបជាមួយលោក គីម ជុងអ៊ុននៅក្នុងខែឧសភា ខាងមុខនេះ ដើម្បីពិភាក្សាពីការរក្សាសន្តិសភាពនៅក្នុងតំបន់ដោយលុបបំបាត់អាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ