ភូមា​ស្វាគមន៍​ការ​លើក​លែង​ទណ្ឌកម្ម​របស់​អាមេរិក

(រូបភាពពី AFP)

រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃពុធម្សិលមិញបានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការទម្លាក់ចោលទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសភូមា ហើយចាត់ទុកសេចក្ដីសម្រេចចិត្តនេះអាចបើកផ្លូវសម្រាប់ការវិនិយោគ ខណៈប្រទេសនេះកំពុងព្យាយាមចាកចេញពីភាពក្រីក្រ។

គណបក្សលោកស្រី ស៊ូជី បានចូលកាន់អំណាចកាលពីខែមីនាកន្លងមក បន្ទាប់ពីទទួលជោគជ័យយ៉ាងធំក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលជាការបោះឆ្នោតដ៏សេរីបំផុតសម្រាប់ប្រទេសមួយដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយោធាអស់កន្លះសតវត្សរ៍។

រដ្ឋាភិបាលថ្មីរបស់ប្រទេសនេះកំពុងប្រឈមនឹងកិច្ចការដ៏ធ្ងន់ធ្ងរ ដើម្បីស្ដារប្រទេសក្នុងតំបន់អាស៊ានមួយនេះ ដែលមានបញ្ហាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជម្លោះនៅតាមព្រំដែន និងឥទ្ធិពលរបស់ពួកយោធា ដែលនៅតែគ្របដណ្ដប់លើប្រទេសនេះនៅឡើយ។

សហរដ្ឋអាមេរិក កាលថ្ងៃពុធម្សិលមិញបានលើកលែងនូវទណ្ឌកម្មសេដ្ឋកិច្ចនិងការហ៊ុមព័ទ្ធពាណិជ្ជកម្ម ដោយសារប្រទេសនេះ បានផ្ទេរអំណាចពីរដ្ឋាភិបាលយោធាទៅរដ្ឋាភិបាលស៊ីវិលមួយកាលពីខែមីនាកន្លងមក។

ក្រុងវ៉ាស៊ីនតោនបានដកចេញទណ្ឌកម្មជាច្រើន ដើម្បីជាការលើកទឹកចិត្តចំពោះកំណែទម្រង់នេះចាប់តាំងពីការបញ្ចប់របបគ្រប់គ្រងយោធានៅឆ្នាំ២០១១ ប៉ុន្តែនៅរក្សាទុកទណ្ឌកម្មជាច្រើនទៀត ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរបន្ថែមនិងការគោរពសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ