វៀតណាម​ច្រានចោលបម្រាមរបស់ចិនដែលហាម​ការនេសាទ​នៅសមុទ្រខាងកើត

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក ឡេ ហៃបិញ (រូបភាពពី Vietnam News)

វៀតណាមប្រកាសប្រឆាំងទៅនិងបម្រាមរបស់ចិនដែលបានហាមប្រាមជាបណ្តោះអាសន្នមិនឲ្យមានការនេសាទនៅតំបន់មួយចំនួន ដែលវៀតណាមហៅថាសមុទ្រខាងកើតឬសមុទ្រចិនខាងត្បូងនោះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក ឡេ ហៃបិញ ថ្លែងប្រាប់សារព័ត៌មាន Vietnam News នៅថ្ងៃម្សិលមិញថា វៀតណាមប្រឆាំងនិងទាមទារឲ្យចិនជៀសវាងចេញបម្រាមរបៀបនេះ។

ការប្រកាសជំហររបស់វៀតណាមនេះគឺធ្វើឡើងបន្ទាប់ពីររដ្ឋាភិបាលចិនបានប្រកាសឲ្យផ្អាកបណ្តោះអាសន្នការនេសាទនៅក្នុងសមុទ្រដែលកំពុងមានជម្លោះនេះចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ ថ្ងៃទី១ ខែសីហា។

សេចក្តីប្រកាសរបស់ចិនបានហាមការនេសាទតំបន់ជាច្រើននៅក្នុងសមុទ្រក្នុងនោះរួមទាំងប្រជុំកោះប៉ារ៉ាសែលឬវៀតណាមហៅថាហួងសា។ វៀតណាមអះអាងថាប្រជុំកោះប៉ារ៉ាសែលគឺនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ