ចិននិង​អាស៊ាន​ឯកភាព​គ្នា​លើ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង

ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​ថា ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឯកភាព​គ្នា​ទៅ​លើ​សេចក្ដី​ព្រាង​គោលការណ៍​មួយ សម្រាប់​ក្រម​ប្រតិបត្តិ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន និង​សមាជិក​អាស៊ាន សង្ឃឹម​ថា នឹង​ឯកភាព​លើ​គោលការណ៍​នេះ នៅ​ឆ្នាំ​នេះ ១៥​ឆ្នាំ​ក្រោយ​ពី​ពួកគេ​បាន​ព្រាង​វា​ឡើង។

ក្រុម​អ្នក​កាទូត​អាស៊ាន​មួយ​ចំនួន បាន​បង្ហាញ​ក្ដី​កង្វល់​ថា តើ​ចិន​នឹង​ចេតនា​ល្អ​ឬ​ទេ ឬ​ក៏​អាស៊ាន​មាន​អំណាច​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ចិន​គោរព​ទៅ​តាម​គោលការណ៍​ទាំង​នោះ​ឬ​ទេ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​ក្រុម​មន្ត្រី​អាស៊ាន និង​ចិន នៅ​ទីក្រុង​ហ្គុយយ៉ាន់ ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​ថា សេចក្ដី​ព្រាង​គោលការណ៍​នោះ ត្រូវ​បាន​គេ​ឯកភាព​ហើយ ប៉ុន្តែ ចិន​មិន​បាន​ផ្ដល់​ខ្លឹមសារ​លម្អិត​នោះ​ឡើយ។

ប្រទេស​ចិន​បាន​អះ​អាង​ជា​ម្ចាស់​លើ​ដែន​ទឹក​ស្ទើ​តែ​ទាំង​អស់ ខណៈ​ដែល​ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​វៀតណាម ក៏​បាន​អះ​អាង​ជា​ម្ចាស់​លើ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ