អ្នក​ស្រាវ​ជ្រាវ​ថា ទឹក​សមុទ្រ​ឡើង​ខ្ពស់​ទ្វេ​ដង​ជន់​ពន្លិច​តំបន់​ឆ្នេរ​នៅ​ឆ្នាំ​២០៥០

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:31 AM | អន្តរជាតិ | 0 | 4344

ក្រុម​អ្នក​ស្រាវជ្រាវ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ​ដោយសារ​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជំរុញ​ឲ្យ​មាន​ទឹក​ជំនន់​តាម​ឆ្នេរ​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​នេះ ជាពិសេស​តំបន់​ត្រូពិក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​និយាយ​ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ថា នីវ៉ូ​ទឹក​សមុទ្រ​នឹង​កើន​ឡើង​ពី ១០ ទៅ ២០​សង់ទីម៉ែត្រ​នៅ​ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ​២០៥០ ដែល​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ទឹក​ជំនន់​ទ្វេ​ដង នៅ​តាម​តំបន់​ភាគ​ខាង​ជើង​ផែនដី។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​រក​ឃើញ​ថា ទីក្រុង​ធំ​ៗ​នៅ​តំបន់​អាមេរិក​ខាង​ជើង ដូចជា​ទីក្រុង​ Vancouver ទីក្រុង Seattle ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ និង​ឡូសអែនជឺឡែស និង​តំបន់​ឆ្នេរ​សមុទ្រ​អាត្លង់ទិច​នៅ​អឺរ៉ុប នឹង​រង​គ្រោះ​ខ្លាំងជាង​គេ។

ក្រុម​នេះ​បាន​លើក​ឡើង​ថា ប៉ុន្តែ តំបន់​ត្រូពិក និង​តំបន់​មាន​ប្រជាជន​ច្រើន​កុះករ​នៅ​អាស៊ី និង​អាហ្វ្រិក នឹង​រង​គ្រោះ​ដែរ លុះត្រាំ​តែ​នីវ៉ូ​ទឹក​សមុទ្រ​កើន​ឡើង​ទ្វេ​ដង៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required