​អវកាសយានិក​អន្តរជាតិ​បី​រូប​វិលត្រឡប់​មក​ផែនដី​ដោយ​សុវត្ថិភាព​

អវកាសយានិក​អន្តរជាតិ ដែល​បាន​វិលត្រឡប់​មក​ផែនដី​វិញ(រូបភាពពីបណ្តាញសារព័ត៌មានBBC)

អវកាសយានិកអន្តរជាតិ ៣រូប បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញបេសកកម្មនៅឯស្ថានីយអវកាសអន្តរជាតិអស់រយៈពេល ៦ខែ។

សារព័ត៌មាន BBC បានផ្សាយថា អវកាសយានិកអង់គ្លេសម្នាក់ រួមជាមួយអវកាសយានិកអាមេរិក និងរុស្ស៊ី បានវិលត្រឡប់មកដល់ផែនដីវិញកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានចុះនៅឯប្រទេសកាហ្សាក់ស្ថាន។

សារព័ត៌មាន BBC ដែលផ្ដោតទៅលើអវកាសយានិកអង់គ្លេសលោក Time Peake បានផ្សាយថា អវកាសយានិករូបនេះ ត្រូវជ្រើសរើសពីក្នុងចំណោមបេក្ខជន ៨០០០នាក់ កាលពីឆ្នាំ២០០៩ សម្រាប់ចូលរួមក្នុងកម្មវិធីសិក្សាអវកាសមួយរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប រួមជាមួយមនុស្ស ៥នាក់ផ្សេងទៀត។

លោក Time Peake បានធ្វើដំណើរលើយានអវកាសដែលគោចរជុំវិញគន្លងផែនដី ៣០០០ដង ឬស្មើនឹងចម្ងាយប្រហែល ១២៥លានគីឡូម៉ែត្រ នៅអំឡុងបេសកកម្មរយៈពេល ១៨៦ថ្ងៃរបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ