អគ្គិភ័យឆេះឃ្លាំងផ្ទុកទំនិញមួយកន្លែងក្នុងខណ្ឌសែនសុខ

អគ្គីភ័យឆេះឃ្លាំងផ្ទុកទំនិញមួយកន្លែងក្នុងខណ្ឌសែនសុខ (Fresh News)

អគ្គិភ័យបានឆេះឃ្លាំងរក្សាទុកទំនិញមួយកន្លែងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយបង្ករឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង ឲ្យដឹងថា នៅម៉ោងជាង១១ថ្ងៃត្រង់អគ្គិភ័យ បានឆេះឃ្លាំងផ្ទុកស្ករកៅស៊ូដាប៊លម៉ីន មួយកន្លែងស្ថិតនៅខាងក្រោយ សាលាបឋមសិក្សាភ្នំពេញថ្មី ប៉ុន្តែបានរលត់ទៅវិញនៅម៉ោងជាង១២ថ្ងៃត្រង់ បន្ទាប់ពីមានកិច្ចអន្តរាគមន៍កំលាំងពន្លត់អគ្គីភ័យ។

លោកបន្តថា ករណីអគ្គិភ័យឆេះឃ្លាំងនេះបានធ្វើឲ្យខូចខាតទំនិញ និងសំភារៈការិយាល័យ មួយចំនួន ប៉ុន្តែលោកមិនអាចបញ្ជាក់ភ្លាមៗអំពីទំហំខូចខាតជាក់លាក់ និងមូលហេតុដែលនាំ ឲ្យមានអគ្គិភ័យកើតឡើងនោះទេ ដោយថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

លោក ម៉ក់ ហុង ឲ្យដឹងថា អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង និងមិនមានមនុស្សរងរបួសក្នុងហេតុការណ៍នេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ