ក្រសួងការងារនឹងប្រកាសប្រាក់ខែកម្មករនៅដើមឆ្នាំក្រោយ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 5:23 PM | អភិបាលកិច្ចល្អ | 0 | 4085

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងពិភាក្សាពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ នៅក្នុងខែក្រោយ សម្រាប់ប្រាក់ឈ្នួលនៅឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៩ មិថុនា ២០១៧ ក្រសួងការងារឲ្យដឹងថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងតាមកាលវិភាគដែលបានឯកភាពគ្នាជាឯកច្ឆន្ទកាលពីឆ្នាំ២០១៤ គឺនៅខែកក្កដាខាងមុខនេះ។ ក្រសួងបន្តថា សម្រាប់ការកំណត់ប្រាក់ឈ្នួលជាក់លាក់នឹងប្រកាសនៅថ្ងៃទី១ មករា ឆ្នាំ២០១៨ ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ខាងលោកនៅមិនទាន់មានការសិក្សាស្រាវជ្រាវ ឬកំណត់តួលេខប្រាក់ឈ្នួលថ្មីទៀតនៅឡើយទេ។ លោកថា «កាលពីឆ្នាំចាស់សម្រាប់កម្មករម្នាក់ដោយមិនគិតពីអ្នកនៅក្នុងបន្ទុកទេ គឺ១៧៩ដុល្លារក្នុងមួយខែទើបចាយរស់»។

សូមរំលឹកដែរថា ប្រាក់ឈ្នួលអប្បបរមា កម្មករ កាត់ដេរ បានកើនឡើង ដល់១៥៣ដុល្លារនៅឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីមានបាតុកម្មទាមទារ១៦០ដុល្លារ​កាលពីឆ្នាំ២០១៤៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required