ផ្ទុះឆេះភោជនីយដ្ឋាននៅតៃវ៉ាន់ស្លាប់១របួស១៤នាក់​

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកតៃវ៉ាន់បានឲ្យដឹងថា ភោជនីយដ្ឋានមួយនៅក្នុងសង្កាត់ Taichung បានផ្ទុះឆេះកាលពីថ្ងៃអង្គារម្សិលមិញ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង១៤នាក់ផ្សេងទៀតរងរបួស។​

អ្នករងរបួសភាគច្រើនគឺជាសិស្សដែលអ្នកខ្លះទើបទៅដល់ អ្នកខ្លះទៀតឈរតម្រង់ជូរនៅភោជនីយដ្ឋានរងចាំទទួលអាហារពេលថ្ងៃត្រង់។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ក្រុមអ្នកពន្លត់អគ្គីភ័យពេលចូលអន្តរាគមន៍រកឃើញសាកសពស្ត្រីម្នាក់នៅជាន់ទី២ ហើយបានបញ្ជូនមកខាងក្រៅចេញពីកន្លែងដែលឆេះ។​

តាមសារព័ត៌មាន Taiwan News បានឲ្យដឹងថា មានសំឡេងផ្ទុះឡើងជាបន្តបន្ទាប់ចេញពីទីក្រុង Xitun នៅម៉ោង​ជាង១២ថ្ងៃត្រង់ ហើយក្រោយមកក៏ឃើញមានភ្លើងឆេះជាបន្តបន្ទាប់។​ មូលហេតុនៃការផ្ទុះឆេះនេះ បណ្តាលមកពីការធ្លាយធុងហ្គាស ហើយបានបណ្តាលឲ្យខូចខាតគិតជាទឹកប្រាក់ប្រមាណ​ជាង៤ម៉ឺនដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ