មេយោធាបារាំងលាលែងចេញពីតំណែងក្រោយពេលប៉ះទង្គិចជាលោកម៉ាក្រុន

មេបញ្ជាការកងទ័ពរបស់បារាំងបានប្រកាសលាលែងចេញពីតំណែងក្រោយ មានការប៉ះទង្គិចពាក្យសម្តីគ្នាជាប្រធានាធិបតី អ៊ីម៉ាណូអែល ម៉ាក្រុន លើការកាត់បន្ថយថវិកាផ្នែកយោធា។​

លោក​ឧត្តមសេនីយ៍ Pierre de Villiers បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់ថវិកានេះ​នឹងមិនអាចធានាភាពគំរូនៃយោធាក្នុងការការពារជាតិបារាំងបានទៀតទេ។​

កាលពីសប្តាហ៍មុន​រដ្ឋាភិបាលបារាំង បានប្រកាសពីការកាត់ថវិកា តាមការធ្លាក់ចុះនៃកម្រិតថវិកាក្នុងសហភាពអឺរ៉ុប។​

លោក ម៉ាក្រុន ថ្លែងថា លោកមិនអត់ឱនឲ្យអ្នកដែលប្រឆាំងផែនការយោធានោះទេ។ លោកថា បើសិនជាមេបញ្ជាការយោធាប្រឆាំងឬ មិនពេញចិត្តអ្វីមួយអាចលាឈប់បាន។ ទោះយ៉ាងណាលោក ម៉ាក្រុនថ្លែងថា កន្លងមកលោក Pierre de Villiers បានបំពេញការងារបានយ៉ាងល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ