លោកត្រាំនិងពូទីន ជួបគ្នាពីរលើកនៅពេលប្រជុំG20

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ ជួបជាមួយសមភាគីរបស់លោក​គឺលោក វ្លា​ឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី​ ដែលមានលក្ខណៈអាកំថ៌កំបាំងច្រើន នៅក្នុងកិច្ចប្រជុំបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន​G20 ដែលបានប្រព្រឹត្តទៅនៅក្នុងខែនេះ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បញ្ជាក់ថា មន្ត្រីសេតវិមានគ្រាន់តែបញ្ជាក់ថា នោះគឺជាការជួបគ្នាធម្មតា ប៉ុន្តែមិនបកស្រាយលម្អិតជជែកពីអ្វីនោះទេ។​

ប្រធានាធិបតីអាមេរិកលោក ត្រាំ បានបដិសេធក្នុងការផ្តល់យោបល់ជុំវិញការលើកឡើងថា ព័ត៌មានពីជំនួបនោះជាព័ត៌មានមិនពិតនោះទេ។​

ទំនាក់ទំនងរវាងមេដឹកនាំនៃប្រទេសទាំងពីរដែលហាក់មានការលាក់បាំងនេះ នាំឲ្យមានការសង្ស័យចំពោះការចោទថា លោក ពូទីន ជួយផ្នែកណាមួយ ពេលលោកត្រាំឃោសនារកសំឡេងឆ្នោត ដើម្បីឲ្យលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីកាលពីចុងឆ្នាំ២០១៦។​

BBC ចុះផ្សាយទៀតថា ក្នុងជំនួបលើកទី២នោះ គឺនៅពេលដែលអាហារឯកជន របស់មេដឹកនាំប្រទេសដែលទៅចូលរួមកិច្ចប្រជុំG20នៅទីក្រុងហាំប៊ឺក នៃប្រទេសអាល្លឺម៉ង់។​ ក្នុងជំនួបជាងមួយម៉ោងនោះគឺមានតែលោកត្រាំម្នាក់ឯង លោក ពូទីន និង អ្នកបកប្រែភាសាឲ្យតែម្នាក់គត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ