អូបាម៉ា ប្រធានាធិបតី​អាមេរិកបំពេញទស្សនកិច្ចនៅឡាវលើកដំបូង​

ប្រធានាធិបតីអាមេរិក លោក ​អូបាម៉ា (រូបភាពពី AFP)

ប្រធានាធិបតីអាមេរិក លោក អូបាម៉ា នឹងបំពេញទស្សនកិច្ចលើកដំបូងនៅក្នុងប្រទេសឡាវនៅខែក្រោយនេះ។

សេតវិមានបានប្រកាសកាលពីម្សិលមិញ លោក អូបាម៉ា នឹងបំពេញទស្សនកិច្ចលើកទី១១របស់ខ្លួននៅអាស៊ីចាប់តាំងពីលោកឡើងកាន់តំណែងឆ្នាំ២០០៩មក។ ទស្សនកិច្ចនេះធ្វើឡើងក្នុងខែកញ្ញាខាងមុខគឺនៅថ្ងៃទី២ដល់ទី៩ ក្នុងឱកាសដែលលោកចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G20 នៅក្នុងប្រទេសចិននិងប្រជុំអាស៊ាននៅឡាវ។ នេះបើតាមសារព័ត៌មាន Channel News Asia។

អូបាម៉ាធ្វើឲ្យគោលនយោបាយការបរទេសអាមេរិកក្លាយជាចំណុចស្នូលនៅក្នុងតំបន់ គឺនៅ២ខែមុនពេលដែលប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យរូបនេះចប់អាណត្តិ។

ប្រទេសឡាវនៅឆ្នាំនេះធ្វើជាប្រធានអាស៊ានប្តូរវេន លោក អូបាម៉ា នឹងចូលរួមកិច្ចប្រជុំជាមួយអាស៊ានអាមេរិកនៅក្នុងកិច្ចប្រជុំពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែកញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ