ហ្គេម Pokemon Go កំពុងគំរាមសន្តិសុខជាតិវៀតណាម​

(រូបភាពពី Vietnam News)

រដ្ឋាភិបាលវៀតណាមកំពុងរៀបចំវិធានការនិងអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្លួនលេងហ្គេម Pokemon Go ដោយអះអាងថា ហ្គេមប្រភេទនេះជាការលាតត្រដាងភូមិសាស្ត្ររបស់ជាតិ ហើយអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

អនុរដ្ឋមន្ត្រីនៃក្រសួងព័ត៌មានអេឡិចត្រូនិចនិងការផ្សព្វផ្សាយលោក Le Quang Tu Do ថ្លែងថា អ្នកលេងហ្គេមប្រភេទនេះ បានដាក់បញ្ជូលរូបភាពនិងទីតាំងបញ្ជូនទៅក្រុមអ្នកបង្កើតហ្គេមដោយមិនដឹងខ្លួន។ លោកថាការលាតត្រដាងព័ត៌មានទាំងនេះនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមសារព័ត៌មាន Vietnam News។

លោក Le លើកឡើងហេតុផល៣ដែលពលរដ្ឋវៀតណាមមិនត្រូវលេងហ្គេមប្រភេទនេះ គឺ១ហេ្គមនេះមិនទាន់ទទួលបានសិទ្ធិឲ្យដំណើរនៅក្នុងប្រទេស ដូច្នេះប្រជាពលរដ្ឋមិនអាចលេងបានទេ ទី២គេហទំព័រជាច្រើនតែងផ្សព្វផ្សាយប្រភេទហ្គេមថ្មីៗក្នុងគោលបំណងបោកប្រាស់ហើយបង្កគ្រោះថ្នាក់ដល់អ្នកលេង និងចុងក្រោយគឺធ្វើឲ្យ អ្នកលេងទទួលការឈឺចាប់ដូចជាគ្រោះថ្នាក់ចរាចរណ៍ឬចោរលួចឬប្លន់ទូរស័ព្ទពេលកំពុងលេងជាដើម។ លោក បន្តថាពលរដ្ឋវៀតណាមជាច្រើនលេងហ្គេមប្រភេទនេះក្នុងពេលបើកបរម៉ូតូនិងជិះកង់។

អាជ្ញាធរបង្ហាញថាហ្គេម Pokemon Go បានលេចឡើងនៅវៀតណាមកាលពីថ្ងៃទី៦ ខែសីហា ហើយរហូតដល់ថ្ងៃទី១៩ខែសីហានេះ មានអ្នកទាញយកហ្គេមប្រភេទនេះមកលេងរាប់សែននាក់។ លោក Le ថ្លែងថា អ្នកបង្កើតហ្គេមនេះមិនសហការជាមួយរដ្ឋាភិបាលទេ ដូច្នេះអាជ្ញាធរមានគម្រោងបិទហ្គេមនេះមិនឲ្យដំណើរការក្នុងប្រទេស។

ហ្គេម Pokemon GO ជាប្រភេទហ្គេមដែលតម្រូវឲ្យអ្នកលេងតាមទូរសព្ទទំនើប ហើយត្រូវដើររកទីតាំង។ ហ្គេមនេះទើបល្បីឡើងនៅខែកក្កដា ហើយមានអ្នកលេងជាង១០០លាននាក់លើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ