នគរបាលអេស្ប៉ាញតាមស្វែងរកក្រុម​​​​​​​​​​​ភេរវករបើករថយន្តចូលហ្វូងមនុស្ស

នគរបាល​របស់​អេស្ប៉ាញ​ ដាក់​ការ​សង្ស័យ​ថា​ បុរស​ម្នាក់​ជា​អ្នក​បើក​រថយន្ត​ដឹក​អ្នក​ដំណើរ​ សម្រុក​ចូល​ក្នុង​ហ្វូង​មនុស្ស​ជា​តំបន់​ទេសចរណ៍​ច្រើន​ នៅ​Barcelona​ បណ្តាល​ឲ្យ​មនុស្ស​១៣នាក់​ស្លាប់​នោះ​ កំពុង​នៅ​មាន​ជីវិត​ហើយ​រត់​គេច​ខ្លួន​។

សារ​ព័ត៌មាន​BBC​ចុះ​ផ្សាយ​ថា​ បុរស​ជា​ជន​សង្ស័យ​នោះ​ ឈ្មោះ​  Moussa Oukabir ​អាយុ​១៧ឆ្នាំ​ គឺ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​៥នាក់​ដែល​សារព័ត៌មាន​នានា​ចុះផ្សាយ​ថា​ ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្រោយ​ពេល​ដែល​ពួក​គេ​រៀប​ចំ​វាយ​ប្រហារ​សម្លាប់​ដោយ​បើក​រថយន្ត​បំបុក​ជា​លើក​ទី២​ម្តង​ទៀត​នៅ Cambrills​  នៅ​ភាគ​ខាង​លិច​រដ្ឋធានី​Barcelona។​

ប៉ុន្តែ​នគរបាល​អេស្ប៉ាញ​ដាក់​ការ​សង្ស័យ​ថា​ បុរស​អាយុ១៧ឆ្នាំ​រូប​នេះ​ មិន​ទាន់​ស្លាប់​ទេ​ ហើយ​កំពុង​រត់​គេច​ខ្លួន ​ដែល​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ស្វែង​រក​។​

ក្រុម​វាយ​ប្រហារ​នេះ​ ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​ដំបូង​បាន​សម្លាប់​មនុស្ស​អស់​១៣នាក់​ និង​ ប្រមាណ​៥០នាក់​រង​របួស​ ចំណែក​វាយ​ប្រហារ​លើកទី២​បើក​រថយន្ត​បំបុក​ដដែល​នៅ​ថ្ងៃសុក្រ​គឺ​ក្រោយ​មួយ​ថ្ងៃ​បាន​សម្លាប់​មនុស្ស​១នាក់​ និង​ របួស​ប្រមាណ​៦នាក់​ផ្សេង​ទៀត​ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​បើក​ការ​បាញ់​សម្លាប់​។​ ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ