សេដ្ឋកិច្ច​ចិន​កើន​៦.៧​ភាគរយ​ដូច​ការ​រំពឹង​ទុក​នៅ​ត្រី​មាសទី​៣​ឆ្នាំ​នេះ

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានផ្សាយថា សេដ្ឋកិច្ចចិនទទួលបានកំណើន៦.៧ភាគរយនៅត្រីមាសទី៣ក្នុងឆ្នាំនេះ បើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០១៥កន្លងមក។ បើធៀបទៅនឹងត្រីមាសទី ២ ក្នុងឆ្នាំនេះ សន្ទុះសេដ្ឋកិច្ចចិន មិនមានអ្វីប្រែប្រួលនោះឡើយ ហើយវាស្របទៅនឹងការព្យាករទុក ខណៈដែលការបង្កើនការចំណាយរបស់រដ្ឋាភិបាល និងការរីកលូតលាស់ផ្នែកអចលនទ្រព្យ បានជួយប៉ះប៉ូវភាពទន់ខ្សោយនៃការនាំចេញ។

ក្រុមអ្នកវិភាគដែលស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ចិន នឹងកើនឡើងក្នុងកម្រិត ៦.៧ភាគរយ នៅចន្លោះខែកក្កដា ដល់ខែកញ្ញាកន្លងមក ដោយមិនប្រែប្រួលខុសពីត្រីមាសទី ២ និងត្រីមាសទី ១ នោះឡើយ។

ការិយាល័យស្ថិតិជាតិ បាននិយាយនៅថ្ងៃនេះថា  GDP ចិន កើនឡើង ១.៨ភាគរយ ធៀបទៅតាមត្រីមាស ដោយវាស្របទៅនឹងការព្យាករទៅលើទីផ្សារ។

រដ្ឋាភិបាលចិន បានកំណត់យកកំណើនសេដ្ឋកិច្ចចន្លោះពី ៦.៥ ទៅ ៧ភាគរយ នៅឆ្នាំ២០១៦នេះ។ សេដ្ឋកិច្ចចិន បានកើនឡើង ៦.៩ភាគរយនៅឆ្នាំ២០១៥កន្លងមក ដែលនោះគឺជាកំណើនដ៏យឺតយ៉ាវបំផុតនៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ