ពលរដ្ឋខេត្តពោធិ៍សាត់ស្នើទៅរដ្ឋាភិបាលឲ្យជួយជួសជុលផ្លូវលំ១ខ្សែឡើងវិញ

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 3:34 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 18

ពលរដ្ឋមួយចំនួននៅស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់ ស្នើទៅរដ្ឋាភិបាល ឲ្យជួយជួសជុលផ្លូវលំ ១ខ្សែឡើងវិញ​ ដោយពួកគាតអះអាងថា ពិបាកធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់ ព្រោះផ្លូវលំមួយខ្សែនេះ រងការខូចខាតស្ទើរតែទាំងស្រុង។

ពលរដ្ឋម្នាក់លោក ឯម ទូយ អាយុ ៧០ឆ្នាំ រស់នៅភូមិផ្សារអណ្តែត មាននិយាយថា គាត់ពិបាកនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ ដោយថា ផ្លូវរអិលខ្លាំងពេកនៅពេលមានភ្លៀងធ្នាក់ ហើយនៅរដូវប្រាំងគឺហុយធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។

លោកបញ្ជាក់ថា «ពិបាកធ្វើដំណើរសបបែបយ៉ាង អ្នកឈឺក៏ដោយ អ្នកពិការក៏ដោយ អ្នកពោះធំត្រូវទៅឆ្លងទន្លេ​ ភ្លាមអីគឺពិបាកវេទនាណាស់»។ លោក ឯម ទូយ បានបន្ថែមទៀតថា ផ្លូវដែលរងការខូចខាតនេះមានប្រវែងប្រហែល ២៨ទៅ ៣០គីឡូម៉ែត្រ ពិសេស ផ្លូវនេះគឺជាសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំអូរតាប៉ោងទាំងអស់។

ពលរដ្ឋម្នាក់ទៀតដែលរស់ភូមិឧកញ្ញ៉ាមាន់ អ្នកស្រី អៀង ណេង អាយុ ៥២ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃទី ១០ខែតុលា គាត់បានដួលម៉ូតូ បាក់ក​ដៃម្ខាង(ខាងឆ្វេង) ខណៈពេលដឹកត្រីយកទៅលក់នៅផ្សារអូរតាប៉ោង។

អ្នកបញ្ជាក់ថា «រអិលពេកខ្ញុំចុះដើរ រអិលដួលយកដៃច្រត់ទៅបាក់ប៉ាដោយ»។ អ្នកស្នើទៅរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយជួសជុលផ្លូវនេះឡើងវិញ ដោយគាត់អះអាងថា បារម្ភពីសុវត្ថិភាពពេលធ្វើដំណើរឆ្លងកាត់ ខ្លាចជួបគ្រោះថ្នាក់បែបនេះម្តងទៀត។

គួរំលឹកផងដែរ ផ្លូវលំមួយខ្សែនេះ ពលរដ្ឋបញ្ជាក់ថា ទើបតែសាងសងរួចក្នុងឆ្នាំ ២០១៦ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នផ្លូវនេះ រងការខូចខាត់ស្ទើរតែទាំងស្រុងទៅវិញហើយ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required