ក្រសួង​សុខាភិបាលកែ​ប្រែព័ត៌មាន​ថាមិនមានករណីវីរុសហ្ស៊ីកាកើតឡើង​នៅកំពង់ចាមនោះទេ

អាជ្ញាធរសុខាភិបាលសិង្ហបុរី កំពុង​បាញ់ថ្នាំ​កំចាត់​វីរុសហ្ស៊ីកា(រូបភាពពី​ទីភ្នាក់ងារChannel News Asia)

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកនេះ ដោយកែប្រែថា មិនមានករណីកើតមានជំងឺដែលបង្កដោយមេរោគហ្ស៊ីកាលើបុរសម្នាក់នៅខេត្តកំពង់ចាម ដូចការប្រកាសរបស់ក្រសួងកាលពីថ្ងៃសុក្រម្សិលមិញនោះទេ។

កាលពីម្សិលមិញក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា មានបុរសម្នាក់អាយុ៤៤ឆ្នាំរស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានកើតជំងឺដោយសារមេរោគហ្ស៊ីកា។ ប៉ុន្តែនៅព្រឹកនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយទៀត កែតម្រូវវិញថា បុរសនោះមិនមានផ្ទុកមេរោគហ្ស៊ីកាទេ។

សេចក្តីប្រកាសព័ត៌មានថាមានវីរុសហ្ស៊ីកាកើតឡើងលើបុរសវ័យ ៤៤ឆ្នាំកាលពីវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា លុះដល់ម៉ោងប្រមាណជាង ៧:០០នាទីល្ងាច ថ្ងៃខែដដែល ក្រសួងសុខាភិបាលបានទទួលលទ្ធផលធ្វើពិសោធន៍រកវីរុសនេះជាលើកទី២ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថាពុំមានករណីវីរុសហ្ស៊ីការកើតឡើងលើបុរសវ័យ ៤៤ឆ្នាំនៅខេត្តកំពង់ចាមនោះទេ។

សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថា ក្រោយពេលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើការពិនិត្យយ៉ាងហ្មតចត់តាមបច្ចេកទេសមន្ទីរពិសោធន៍តាមបែប sequencing method លើវិរុសហ្ស៊ីកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ