WHO៖មិនយូរទៀតទេហ្ស៊ីកានឹងក្លាយជាជំងឺត្រូវប្រកាសអាសន្ន

ការកម្ចាត់សត្វមូសនៅសឹង្ហបុរី(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

អង្គការសុខភាពពិភពលោកWHO ប្រកាសនៅថ្ងៃសុក្រម្សិលមិញថា  ការឆ្លងរាលដាលនៃមេរោគហ្ស៊ីកានៅតែចោទជា បញ្ហា ហើយមិនយូរទៀតទេ ជំងឺនេះ នឹងក្លាយជាជំងឺប្រកាសអាសន្នជាសាធារណៈ ដែលគំរាមកំហែងដល់ក្បាល និង ខួរក្បាលរបស់ទារក។

ប្រេស៊ីលគឺជាប្រទេស ដែលចាប់ផ្តើមរាលដាលមុនគេនៃមេរោគហ្ស៊ីកា ហើយបញ្ជាក់ថា ការរាលដាលមិនបានថយចុះទេ ខណៈអង្គការសុខភាពពិភពលោករកឃើញថា មេរោគនេះ កំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការវិវត្តន៍រាងកាយមនុស្ស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។

មេរោគហ្ស៊ីកា មានអាការៈស្រាលបំផុតចំពោះមនុស្សទូទៅ ប៉ុន្តែវាផ្តល់ហានិភ័យខ្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះគឺនាំឲ្យកុមារកើតមកមានក្បាលតូច ដែលនាំឲ្យខូចទ្រង់ទ្រាយ ដោយសារបញ្ហាក្បាល និង ខួរក្បាលតូច។

មេរោគនេះបានផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសប្រេស៊ីលកាលពីពាក់កណ្តាលឆ្នាំ២០១៥ ហើយបានធ្វើឲ្យឆ្លងទៅមនុស្សចំនួន១លាន៥សែននាក់ គ្រាន់តែនៅប្រេស៊ីលគឺមានកុមារកើតមកចំនួន ១៦០០នាក់ មានបញ្ហាក្បាលតូច តាមរបាយការណ៍កាលពីឆ្នាំមុនរបស់អង្គការសុខភាពពិភពលោក។

អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នពីការឆ្លងរាលដាលនៃជំងឺប្រភេទនេះ កាលពីខែកុម្ភះឆ្នាំ២០១៦ ដើម្បីឲ្យប្រទេសនានា និងអ្នកទេសចរណ៍មានការប្រុងប្រយ័ត្ន។

ក្រុមអ្នកស្រាវជ្រាវព្រមានថា មនុស្សប្រមាណ២,៦ ពាន់លាននាក់ប្រឈមនឹងការឆ្លងមេរោគហ្ស៊ីកានៅឆ្នាំនេះ ដែលជាការផ្ទុះឡើងក្នុងដំណាក់កាលទី៣។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ